បាសេឡូណា៖ ប្រសិនបើប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តធ្វើសកម្មភាពលើការ គំរាមកំហែងរបស់លោក ក្នុងការដំឡើងពន្ធលើសហភាពអឺរ៉ុប វានឹងធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង សម្រាប់ប្លុក នេះបើយោងតាមលោក Miquel Vila អ្នកវិភាគនៃវិទ្យាស្ថានសកល Catalonia ដែលជាអ្នកគិតរបស់អេស្ប៉ាញ ដែលមានឯកទេសក្នុងកិច្ចការអន្តរជាតិ។
សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុប។ ពាណិជ្ជកម្មឆ្លងទ្វីបអាត្លង់ទិក បានឈានដល់កម្រិតខ្ពស់គ្រប់ពេលគឺ ១,២ពាន់ពាន់លានអឺរ៉ូ (១,២៥ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យពីគណៈកម្មការអឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីរបស់លោក និងចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ត្រាំ បានរិះគន់សហភាពអឺរ៉ុប ហើយបានទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ របស់ប្លុកក្នុងលក្ខណៈផ្សេងៗគ្នា ក្រោមការគំរាមកំហែងនៃការដំឡើងពន្ធពី ១០ ទៅ ២០ ភាគរយលើទំនិញនាំចូលទាំងអស់ របស់សហភាពអឺរ៉ុប។
យោងតាមអ្នកវិភាគរូបនេះបានឲ្យដឹង រដ្ឋមួយចំនួនរបស់សហភាពអឺរ៉ុបនឹង “លេងសន្លឹកបៀររបស់ពួកគេ ដើម្បីទទួលបានការអនុគ្រោះបំផុតពីសហរដ្ឋអាមេរិក” ខណៈដែលប្រទេសផ្សេងទៀត ដែលមិនមានឆន្ទៈក្នុងការសហការ ជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក “នឹងត្រូវដោះស្រាយជាមួយនឹងផលវិបាក” ។
លោកបានលើកឡើងថា “មានប្រទេសអឺរ៉ុបជាច្រើនដូចជា ដូចជាអ៊ីតាលី និងហុងគ្រី កំពុងសម្លឹងមើលការទទួលយកគោលនយោបាយ របស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ និងមានទំនាក់ទំនងការងារជាមួយគាត់ ខណៈដែលប្រទេសផ្សេងទៀតដូចជារដ្ឋាភិបាល អេស្ប៉ាញកំពុងទទួលយកមុខតំណែង ប្រឈមមុខបន្ថែមទៀត” ៕
ប្រែសម្រួល ឈូក បូរ៉ា