ព័ត៌មានអន្តរជាតិ

រត់ជាន់គ្នាស្លាប់ នៅឥណ្ឌា កើនឡើងដល់៣០នាក់ ក្នុងពិធីបុណ្យសាសនា មួយនៅទីក្រុង Prayagraj

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរ ក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា មានការរត់ជាន់គ្នា ដ៏អាក្រក់មួយបានកើតឡើង នៅព្រឹត្តិការណ៍បុណ្យសាសនាមួយ ដែលមានឈ្មោះ Maha Kumbh Mela របស់ប្រទេសឥណ្ឌា ដែលជាការជួបជុំសាសនាដែលបានធ្វើឡើងនៅក្នុងទីក្រុង Prayagraj រៀងរាល់១២ ឆ្នាំម្តង ។

ហេតុការណ៍នេះត្រូវបានអជ្ញាធររាយការណ៍ បានសម្លាប់មនុស្ស ៣០នាក់ និងរបួស ៦០នាក់ហើយមកទល់ ពេលនេះរដ្ឋាភិបាលនៃរដ្ឋ Uttar Pradesh ដែលជារដ្ឋមួយនៅ ភាគខាងជើងប្រទេសឥណ្ឌា ជាកន្លែងដែលក្រុមជំនុំសាសនា ដ៏ធំបំផុតរបស់ពិភពលោក កំពុងត្រូវបានប្រារព្ធឡើង បានចាត់វិធានការ យ៉ាងតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពអ្នកកាន់សាសនា និងបានបញ្ជាឱ្យមានការស៊ើបអង្កេត ទៅលើករណីនេះផងដែរ។

គេបានដឹងដែរថាហេតុការណ៍ ការរត់ជាន់គ្នាបានកើតឡើងកាលពីយប់ថ្ងៃពុធ ក្នុងអំឡុងពេលពិធីបុណ្យ Mauni Amavasya ពោលគឺនៅពេលដែលហ្វូង មនុស្សដ៏ធំបានប្រមូលផ្តុំគ្នាដើម្បីជ្រមុជទឹកនៅ ចំនុចប្រសព្វនៃទន្លេ Ganga, Yamuna និងទន្លេ Saraswati ដែលសាសនាហិណ្ឌូចាត់ទុកថា ជារបស់ពិសិដ្ឋបំផុតរបស់ពួកគេនោះ ។

អធិការរងនគរបាលគ្រប់គ្រងពិធីបុណ្យ Maha Kumbh បានប្រាប់អ្នកសារព័ត៌មានថា ឧបទ្ទវហេតុនេះបានកើតឡើង ដោយសារតែសម្ពាធពីហ្វូងមនុស្ស បង្កទៅជាការបំបែករបាំង ហើយលោតទៅម្ខាងទៀត បុកនិងជាន់ពីលើអ្នក ដែលកំពុងរង់ចាំនៅទីនោះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរថា តំបន់នេះត្រូវបានប្រកាសជាតំបន់គ្មានយានយន្ត ហើយច្រក VVIP ក៏ត្រូវបានលុបចោលផងដែរ ដើម្បីការពារការកកស្ទះ៕

ប្រែសម្រួល៖ស៊ុនលី

To Top