បរទេស៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធបានស្វែងរកការបំភ្លឺពីបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump ក្នុងការបង្កក និងពិនិត្យឡើងវិញនូវជំនួយអភិវឌ្ឍន៍បរទេស បន្ទាប់ពីអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយចំៗភាពចលាចលមួយចំនួន ដែលបានកើតឡើងជាមួយនឹងបទបញ្ជាបន្ទាន់ ដែលអាចការពារកម្មវិធីមេរោគអេដស៍ដ៏ធំបំផុត របស់ពិភពលោកពីការបង្កកមូលនិធិរយៈពេល ៩០ថ្ងៃ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅឯសេតវិមាន លោក Trump បាននិយាយថា ការផ្អាករបស់លោកចំពោះការផ្តល់មូលនិធិពីបរទេស និងក្នុងស្រុក គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោក ដើម្បីលុបបំបាត់ “ការខ្ជះខ្ជាយដ៏ច្រើន និងការក្លែងបន្លំ និងការរំលោភបំពាន” ។
ការលើកលែងកាលពីចុងថ្ងៃអង្គាររបស់រដ្ឋមន្រ្តីបរទេសអាមេរិកលោក Marco Rubio លើកលែងជំនួយមនុស្សធម៌ ដែលលោកចាត់ថ្នាក់ថាជា “ថ្នាំសង្គ្រោះជីវិត សេវាវេជ្ជសាស្រ្ត អាហារ ទីជម្រក និងជំនួយចិញ្ចឹមជីវិត ក៏ដូចជាការផ្គត់ផ្គង់ និងថ្លៃរដ្ឋបាលសមរម្យតាមការចាំបាច់ដើម្បីផ្តល់ជំនួយបែបនេះ”។
កម្មវិធីជំងឺអេដស៍របស់អង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះព័ត៌មាននេះ ដោយសង្កត់ធ្ងន់លើតម្លៃនៃផែនការសង្គ្រោះបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការសង្គ្រោះជំងឺអេដស៍ ឬ PEPFAR ដែលបម្រើប្រជាជនចំនួន ២០ លាននាក់ក្នុង ៥៥ ប្រទេស។
លោក Winnie Byanyima នាយកប្រតិបត្តិបាននិយាយថា “UNAIDS ស្វាគមន៍ការលើកលែងនេះពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធានាថាអ្នកផ្ទុកមេរោគអេដស៍រាប់លាននាក់អាចបន្តទទួលបានថ្នាំ HIV សង្គ្រោះជីវិតក្នុងអំឡុងពេលវាយតម្លៃជំនួយអភិវឌ្ឍន៍បរទេសរបស់សហរដ្ឋអាមេរិក” ។ “ការសម្រេចចិត្តជាបន្ទាន់នេះទទួលស្គាល់តួនាទីសំខាន់របស់ PEPFAR ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និងផ្តល់ក្តីសង្ឃឹមឡើងវិញដល់អ្នកផ្ទុកមេរោគអេដស៍”៕
ប្រែសម្រួលៈ ណៃ តុលា