បរទេស៖ថ្ងៃអាទិត្យទី១២ខែមេសានេះ អតីតទាហានដែលធ្លាប់ ហ្វឹកហាត់ផ្នែកជំនាញពេទ្យប្រមាណជាជាង២៥០០០នាក់ ហើយដែលត្រូវបានរដ្ឋាភិបាល អាមេរិកកោះហៅមកវិញដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង ទៅនឹងវិរុស កូរ៉ូណាក្រោយពេលដែល ស្ថានភាពឆ្លងរាតត្បាតហាក់កាន់តែអាក្រក់ឡើង ក្នុងប្រទេសនេះ។
កងកម្លាំងទាំងនេះត្រូវបានអនុញ្ញាតិឲ្យមានឈ្មោះចូល និវត្តន៍និងដកឈ្មោះចេញពីទាហានជំនាញប៉ុន្តែត្រូវបានរដ្ឋាភិបាល ប្រកាសកោះហៅមក វិញតាមរបៀបស្ម័គ្រចិត្ត និងបំពាក់ឯកសណ្ឋានឡើងវិញនិងត្រូវបន្ត បញ្ជូនទៅកាន់តំបន់ ដែលកំពុងរងការវាយ ប្រហារដោយការឆ្លងធ្ងន់ធ្ងរនៅក្នុងប្រទេស។
គួរបញ្ជាក់ថាចំនួនទាហានជំនាញពេទ្យ ទាំងនោះមានប្រមាណជ ៨០០០០០នាក់ដែលនេះមានន័យថាមានតែ៣ភាគរយប៉ុណ្ណោះ ដែលបានស្ម័គ្រចិត្តត្រឡប់មកវិញ តាមការកោះហៅលើកនេះ៕
ប្រែសម្រួល៖ស៊ុនលី