Covid-19

កូរ៉េខាងជើង ទំនងជាផ្អាកខួបស្ថាបនិកលោក គីម អ៊ីលស៊ុង ដោយសារជំងឺកូវីដ-១៩

សេអ៊ូល៖ មន្រ្តីក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងនៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង ទំនងជាកាត់បន្ថយការអបអរសាទរ សម្រាប់ថ្ងៃខួបរបស់ស្ថាបនិក លោកគីម អ៊ីលស៊ុង នៅសប្តាហ៍នេះ ខណៈប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។

កូរ៉េខាងជើង ប្រារព្ធខួបគម្រប់ ១០៨ ឆ្នាំ នៃជីតារបស់មេដឹកនាំបច្ចុប្បន្ន លោក គីម ជុងអ៊ុន នៅថ្ងៃពុធ ដែលជាថ្ងៃឈប់សម្រាកជាតិ ដ៏ធំបំផុតសម្រាប់រដ្ឋកុម្មុយនិស្ត ដែលនៅសេសសល់ ដែលជាធម្មតាត្រូវបានប្រារព្ធ ដោយព្រឹត្តិការណ៍ផ្សេងៗ រួមទាំងក្បួនដង្ហែរយោធា។

ពិធីគម្រប់ខួបឆ្នាំនេះ បានកើតឡើង នៅពេលដែលប្រទេសកូរ៉េខាងជើង បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ដើម្បីការពារការផ្ទុះឡើង នៃជំងឺរាតត្បាត (COVID-19) នៅលើដែនដីរបស់ខ្លួន ដោយទទូចដល់ប្រជាជនរបស់ខ្លួន ឲ្យការពារខ្លួនប្រឆាំងនឹងជំងឺឆ្លង៕ ដោយ៖ ឈូក បូរ៉ា

To Top