Covid-19

ឧស្សាហកម្មទេសចរណ៍ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី រងផលប៉ះពាល់ ដោយជំងឺ COVID-19

កោះបាលី៖ ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ឧស្សាហកម្មទេសចរណ៍ នៅក្នុងទេសភាពនៃកោះលំហែកាយ របស់កោះបាលី នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីខែមីនា ដោយសារប្រទេសមួយចំនួន បានដាក់កម្រិតលើការធ្វើដំណើរ ដោយសារតែការផ្ទុះវីរុស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ខេត្តដែលតែងតែ សំបូរទៅដោយភ្ញៀវទេសចរបរទេស ឥឡូវនេះមើលទៅស្ងាត់ស្ងៀម បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចចិត្តផ្អាក ការបញ្ចូលជនបរទេស ចូលក្នុងប្រជុំកោះ រួមទាំងតំបន់ទេសចរណ៍កម្រ និងអសកម្មនៃកោះបាលី។ អ្នកនៅខាងក្នុងនិយាយថា ស្ថានភាពបែបនេះ អាចធ្វើឲ្យកោះ Goddess Island ដ៏ល្បីល្បាញ របស់ឥណ្ឌូណេស៊ីជួបវិបត្តិសេដ្ឋកិច្ច។

ប្រធានការិយាល័យទេសចរណ៍កោះបាលី លោក I Putu Astawa មានប្រសាសន៍ថា ៥០,៣ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចទាំងអស់ នៅក្នុងខេត្ត គឺទាក់ទងទៅនឹងអាជីវកម្ម ធ្វើដំណើរនិងទេសចរណ៍។ យោងទៅតាមគាត់ សណ្ឋាគារជាច្រើន នៅក្នុងកោះរមណីយដ្ឋាននេះ បានទទួលអត្រាការកាន់កាប់ទាបបំផុត បន្ទាប់ពីប្រទេសមួយចំនួន បានដាក់កម្រិតលើការធ្វើដំណើរ។ កង្វះភ្ញៀវទេសចរ​ ក៏ធ្វើឲ្យមគ្គុទេសទេសចរណ៍ក្នុងស្រុក បាត់បង់ឱកាសការងារផងដែរ។

លោក Astawa បានបន្តថា កោះបាលីបច្ចុប្បន្ននេះ មិនទទួលបានទេសចរបរទេសទេ ទន្ទឹមនឹងនេះដែរ នៅក្នុងពេលវេលាធម្មតា ចំនួនភ្ញៀវទេសចរបរទេស ក្នុងអំឡុងខែមីនា និងមេសាមានយ៉ាងហោចណាស់ ១០,០០០ នាក់ក្នុងមួយថ្ងៃភាគច្រើន មកពីប្រទេសចិន និងអូស្ត្រាលី៕ ដោយ៖លី ភីលីព

To Top