Covid-19

អឺរ៉ុប មានអ្នកឆ្លងជំងឺកូវីដ១៩ ជិត៩០០.០០០នាក់ ខណៈដែល បារាំង បន្លាយពេលបិទប្រទេស

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា យោងតាមការសរុប ទិន្នន័យពិភពលោក បានឲ្យដឹងថា ទ្វីបអឺរ៉ុប នៅតែជួបបញ្ហាធ្ងន់ធ្ងរ ដោយសារការឆ្លងរីករាល ដាលជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងជំងឺ ជិត៩០០.០០០នាក់ និងមានអ្នកជំងឺជិត៨០.០០០នាក់ បានស្លាប់ដោយសារជំងឺនេះ ។

បណ្តាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារវីរុសកូរ៉ូណា រួមមាន អ៊ីតាលី អេស្ប៉ាញ និងបារាំង ដែលបានបន្លាយពេល សម្រាប់ការបិទប្រទេស ដោយសារការឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសរបស់ពួកគេ ។ ទន្ទឹមនឹងនេះដែរ សមាជិកនៅអឺរ៉ុប រួមមាន ដាណឺម៉ាក និង Austria បានកំពុងតែរឹតបន្តឹង នៅក្នុងប្រទេសរបស់ពួកគេដែរ ។

ទូទាំងពិភពលោក ការស្លាប់ដោយសារជំងឺកូវីដ១៩ មានជាង១១៤.០០០នាក់ ហើយមានជិត១,៩លាននាក់ ដែលបានឆ្លងជំងឺ ។ នេះបើយោងតាមទិន្នន័យ បង្ហាញដោយសាកលវិទ្យាល័យ Johns Hopkins University ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top