ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចមិនដែលចាត់ទុក លោក សេង សារី ជាចារកម្មឬចំណាប់ខ្មាំងនោះទេ គ្រាន់តែជាអ្នកពិគ្រោះនយោបាយ។
នៅលើគណនីហ្វេសប៊ុក ដែលបង្ហោះចេញពីទីក្រុងវៀងចន្ទ ប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេស ឡាវ។ខ្ញុំទើបបញ្ចប់ ការស្តាប់បទសម្ភាស់រវាងលោកចន្ទ័ ជុនបុត្រ ជាមួយលោកសេង សារី។ ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើនរាប់ការនិយាយតាមទូរសព្វ័ដែលសេង សារីសុំលុយទៅអាមេរិក ដើម្បីចូលគៀកជាមួយមួ សុខហួ អេង ឆៃអៀងនិងការសុំជួយបង្កើត គណបក្សផ្ទាល់ផងដែរ។ ខ្ញុំមិនដែលចាត់ទុកសេង សារីជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយ មួយរូប។ខ្ញុំមិនដែលគំរាមសេង សារី តាមរយះការបញ្ចេញ ការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិនសេង សារី មានសម្លេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់ ផង។ សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារ ឆ្លងឆ្លើយដែលកំពុងរក្សាទុក។បើទោះសេង សារីនិយាយខុសការពិត ក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏សេង សារីហៅ ខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ឯ ចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះសេង សារី និងគ្រួសារពេលដែលសេង សារីនៅបាងកក។ ខ្ញុំផ្តល់ឲ្យ
សេង សារី នូវប្រាក់បង់រំលោះផ្ទះដែល នៅជំពាក់គេនិងផ្តល់ឲ្យសេងសារី នូវថវិកា១មុឺនដុល្លារក្នុងមួយខែ រយៈពេល១២ខែស្មើ១២មុឺនដុល្លារនេះ មិនទាន់គិតពីថវិកាដែលសេងសារី ស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាមេរិក និងត្រៀមបង្កើតគណបក្ស។ សេង សារីពុកមិនដែលចាត់ទុកកូនជា ចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុក គោរពដល់ការសម្រេចចិត្តរបស់កូនដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។កូននៅចាំទេ កូននៅអូស្ត្រាលី ចុះហត្ថលេខាដាក់ថា ធ្វើនៅភ្នំពេញ។ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។កូនសួរពុកថាតើធ្វើបែបណាទៀតពុក?ពុកប្រាប់ថារក មនុស្សនៅក្នុងប្រទេសចុះហត្ថលេខា បង្កើតគណបក្សទៅ។នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។ បទសម្ភាសរបស់កូនគឺវាយទម្លាក់តម្លៃខ្លួនឯងទេ។ ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នក ដ៏ទៃបានតែកុំភូតខ្លួនឯងនិងកុំភូត ឯកសារសម្ងាត់ដែលមានក្នុងដៃពុក»៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)