ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលច្រើនគ្រាប់សង្ស័យថា ក្នុងគំរប់ខួបមេដឹកនាំ ជំនាន់មុនលោក គីម អ៊ីលស៊ុង

បរទេស៖ The Telegraph នៅថ្ងៃអង្គារ ទី១៤ ខែមេសា ប្រទេសកូរ៉េខាងជើង បានបាញ់
មីស៊ីលនៅតំបន់ឆ្នេរសមុទ្រ ភាគខាងកើតរបស់ខ្លួន។ កូរ៉េខាងត្បូងបាននិយាយថា ការបាញ់នេះត្រូវបានធ្វើឡើង នៅក្នុងសមយុទ្ធយោធាមិនធម្មតាមួយ និងមានទាំងការបាញ់មីស៊ីល ពីយន្តហោះចម្បាំងចូល ទៅក្នុងសមុទ្រដែលស្ថិតក្នុង ទីតាំងរវាងឧបទ្វីបកូរ៉េ និងជប៉ុន។

ក្នុងនោះផងដែរក៏មានការសង្ស័យដែរថា ការសាកល្បងបាញ់ មីស៊ីលនេះប្រហែលជា ត្រូវបានកំណត់ទុកជាមុនគឺនៅ ចំថ្ងៃកំណើតរបស់ឪពុកស្ថាបនិក របស់ប្រទេសកូរ៉េខាងជើងគឺលោក គីម អ៊ីលស៊ុង និងការបោះឆ្នោតសភា នៅភាគខាងត្បូងផងដែរ។

គួរឲ្យដឹងដែរថា ការបាញ់សាកល្បងចុងក្រោយនេះ បានចាប់ផ្តើមនៅម៉ោង ៧ព្រឹក (ម៉ោងក្នុងស្រុក) ដោយដំបូងគឺការបាញ់មីស៊ីល ពីលើអាកាសដែលវាត្រូវបាន បាញ់ចេញពីទីក្រុងឆ្នេរ Munchon ភាគខាងកើតហើយមីស៊ីលនេះ បានធ្វើដំណើរចម្ងាយ ១៥០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចុះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាកូរ៉េខាងជើង បានសាកល្បងបាញ់ មីស៊ីលឆ្លងទ្វីបប្រភេទ Ballistic ម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែគឺជារឿងមិនធម្មតាទេសម្រាប់ពួកគេ ក្នុងការបាញ់មីស៊ីលផ្លោងប្រភេទ cruise misslie ៕

ប្រែសម្រួល៖ ស៊ុន លី

To Top