ញូវដេលី៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងពង្រីកការដាក់ បំរាមគោចរណ៍នៅទូទាំងប្រទេស ដែលបានដាក់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ រហូតដល់ថ្ងៃទី៣ ខែឧសភា។
បំរាមដែលបានចូលជាធរមាន នៅថ្ងៃទី២៥ ខែមីនា ត្រូវបានកំណត់ដំបូង រហូតដល់ថ្ងៃអង្គារ ប៉ុន្តែការពន្យាពេលត្រូវបានគេចាត់ទុកថា ចាំបាច់នៅពេលដែល ប្រទេសនេះឃើញថា ចំនួននៃករណីឆ្លងដែលបានបញ្ជាក់មានលើសពី ១០.០០០ករណីក្នុងចំណោម ៦០០ករណី ដែលត្រូវបានរាយការណ៍នៅថ្ងៃដំបូង នៃការបំរាមនេះ។
នៅក្នុងសុន្ទរកថាមួយទៅកាន់ ប្រទេសជាតិលោកនាយករដ្ឋមន្រ្តី បានលេីកឡេីងអំពីការដាក់បំរាមនេះដែលបង្ហាញពីប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការ រីករាលដាលនៃវីរុស។ លោកបានបន្ថែមថាទោះបីជាមានការចំណាយ ខាងសេដ្ឋកិច្ចនៃការចាក់សោ ក៏ដោយការរីករាលដាល នៃមេរោគត្រូវតែបញ្ឈប់ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ៕
ដោយ ឈូក បូរ៉ា