បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា ទើបបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន៣៣៤ ករណីបន្ថែមទៀត នៅថ្ងៃអង្គារនេះ ធ្វើឲ្យមានចំនួនឆ្លងសរុបក្នុងប្រទេសកើន ឡើងដល់ចំនួន៣.២៥២ករណី។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួង សុខាភិបាលសិង្ហបុរី បាននិយាយប្រាប់ថា ករណីថ្មីទាំងនេះភាគច្រើន គឺមានជាប់ទាក់ទងទៅនឹងការផ្ទុះឆ្លង នៅកន្លែងស្នាក់ នៅរបស់កម្មករចំណាកស្រុក។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ យើងតាមការធ្វើបច្ចុប្បន្នភាពដោយគេហទំព័រ Woldometer បានឲ្យដឹងថា ចំនួនករណីឆ្លងវីរុសកូវីដ១៩ ទាំងអស់នៅ លើពិភពលោក បានឡើងដល់ចំនួន១.៩៣៨.៨៦៣ ករណី មានអ្នកជាចំនួន៤៥៩.៤២៧នាក់ និងចំនួនអ្នកស្លាប់ បានកើនដល់១២០.៨៧១នាក់៕
ប្រែសម្រួល៖ប៉ាង កុង