ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះដឹកអ្នកដំណើរធុនតូច នៅភាគខាងលិចរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ស្លាប់អ្នកជិះទាំងអស់

RNZ

បរទេស៖ អាជ្ញាធរបាននិយាយថា យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿង ដែលបានធ្លាក់នៅភាគខាងលិចរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ក្នុងដំណើរផ្លូវទៅកាន់សហគមន៍កណ្តាលនៃទីក្រុង Nome ស្ថិតនៅលើសមុទ្រទឹកកកកាលពីថ្ងៃសុក្រ ដោយមនុស្សនៅលើយន្តហោះទាំង ១០ នាក់បានស្លាប់ទាំងអស់។ ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ​គឺ​ជា​គ្រោះថ្នាក់​មួយ​ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​រដ្ឋ​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Mike Salerno អ្នកនាំពាក្យរបស់ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រ កំពុងស្វែងរកទីតាំងដែលគេស្គាល់ ចុងក្រោយរបស់យន្តហោះ នៅពេលដែលបំណែកយន្តហោះត្រូវបានគេប្រទះឃើញ។ អ្នក​ហែល​ទឹក​សង្គ្រោះ​ពីរ​នាក់​ត្រូវ​បាន​ទម្លាក់​ចុះ​ដើម្បី​ស៊ើបអង្កេត។

រូបថតមួយសន្លឹកដែលផ្តល់ដោយឆ្មាំឆ្នេរសមុទ្រ បង្ហាញពីបំណែកសាកសព និងកំទេចកំទីរបស់យន្តហោះនៅលើទឹកកកក្នុងសមុទ្រ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top