បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកទំនងជានឹងជួបពិភាក្សាទល់មុខគ្នា ជាមួយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky នៅដើមសប្តាហ៍ក្រោយ។
ប្រភពដដែលបានសរសេរទៀតថា មន្ត្រីរូបនេះបានបន្ថែមថា លោកក៏ចង់ពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឲ្យបានឆាប់ៗនេះផងដែរ។
ចាប់តាំងពីការឡើងកាន់តំណែង របស់លោកកាលពីខែមុនមក រដ្ឋបាលរបស់លោក Trump បាននិងកំពុងបញ្ជូនសញ្ញានានាទាក់ទងនឹង ការចរចាសន្តិភាពដែលមាន សក្តានុពលរវាងអ៊ុយក្រែន និងរុស្ស៊ី។
ទោះបីជាមិនមានព័ត៌មានលម្អិត ត្រូវបានទម្លាយមកដល់ពេលនេះនៅឡើយទេ ហើយការអត្ថាធិប្បាយលើការរំពឹងទុក នៃការសន្ទនាបែបនេះ ក្រុមមន្ត្រីនៅទីក្រុងមូស្គូបានសម្តែង សុទិដ្ឋិនិយមយ៉ាងខ្លាំងក៏ប៉ុន្តែ ក៏ក្នុងករណីប្រុងប្រយ័ត្នផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នៅសេតវិមានកាលពីថ្ងៃសុក្រ លោកប្រធានាធិបតី Trump បាននិយាយថា៖ ខ្ញុំប្រហែលជានឹងជួបជាមួយប្រធានាធិបតី Vladimir Zelensky នៅសប្តាហ៍ក្រោយហើយ ការចរចាទំនងជានឹងធ្វើឡើងនៅលើដីសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ស៊ុន លី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)