ព័ត៌មានជាតិ

សម្តេចតេជោ បង្ហើបថាមានផែនការ ភេវរកម្ម ចង់សម្លាប់សម្តេច ក្នុងភូមិគ្រឹះនៅតាខ្មៅ ខណៈផ្តាំបរទេសគាំទ្រ សកម្មភាពនេះ ឱ្យប្រយ័ត្នប្រយែង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឱ្យដឹង អំពីផែនការ របស់ក្រុមភេវរក ដែលបានរៀបចំគម្រោង បើប្រាស់យន្តហោះគ្មានមនុស្សបើក បញ្ជាពីចម្ងាយ (Drone)​ ចង់ធ្វើឃាតស​ម្តេច ​នៅភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅ ដោយផែនការនេះ ត្រូវបានទប់ស្កាត់ និងកម្ទេចចោលទាំងស្រុង ខណៈសម្តេចផ្តាំផ្ញើ ទៅកាន់ជ​នបរទេស ប្រយ័ត្នប្រយែងលើការគាំទ្រទាំងឡាយ នៃកម្មភាពភេវរកម្មនេះ។

ការបង្ហើយឱ្យដឹងនូវផែនការភេវរកម្មខាងលើនេះ ត្រូវបានសម្តេចតេជោ លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅក្នុងផែនការធ្វើឃាតសម្តេចតេជោនេះ ត្រូវបានសម្តេចបញ្ជាក់ថា រាល់ការបញ្ជា និងសកម្មភាពទាំងឡាយ ត្រូវបានសម្តេចក្តោបក្តាប់បានទាំងស្រុង និងមានព័ត៌មានជាក់លាក់ផងដែរ ហើយសម្តេចតេជោ ក៏បានផ្តាំផ្ញើថា កុំឱ្យចង់ប្រហារជីវិតសម្តេច ខណៈនេះជាអំពើភេវរកម្ម ហើយសុំជន បរទេសទាំងឡាយ ប្រយ័ត្នប្រយែងទៅលើការ គាំទ្រទាំងឡាយ នៃសកម្មភាពភេវរកម្ម ។

សម្តេចតេជោ ចាត់ទុកទង្វើភេវរកម្ម ដែលមានផែនការធ្វើឃាតសម្តេច គឺជាកិច្ចការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសន្តិសុខជាតិ ដែលត្រូវតែកម្ទេចចោលឱ្យអស់ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវៃ Drone ចូលផ្ទះខ្ញុំ អ្នកឯងកុំស្មានថា ពេលដែលអ្នកឯងបញ្ចេញសារមក នឹងជូនព័ត៌មាន សម្រាប់ផែនការបែបនេះ ផ្នែកខាងនេះមិនដឹង ហើយគ្រាន់តែចង្អុល បង្ហាញថា បើបាត់មនុស្សខ្លះចេញពីមូលដ្ឋាន គឺវាទាក់ទងនឹងផែនការភេវរកម្ម ហើយសុំបរទេស កុំលូកលាន់ ទៅលើកិច្ចការផ្ទៃក្នុង របស់កម្ពុជា ព្រោះកម្ពុជា ត្រូវតែគ្រប់គ្រងសន្តិសុខ បើសន្តិសុខ មេដឹកនាំ ត្រូវគេ ហេតុអ្វីបានជាគេ ត្រូវចង់សម្លាប់ ខ្ញុំករុណាខ្ញុំ ការចេញបញ្ជា រៀបចំផែនការ Drone សម្រាប់វៃប្រហារ យើងទទួលបានព័ត៌មានជាក់លាក់ យើងមានសំឡេងគ្រប់គ្រាន់”៕

To Top