បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាអ៊ុយក្រែននឹងមិនអាចត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកណាតូឡើយដើម្បីអាចក្លាយជាផ្នែកណាមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរុស្ស៊ី។
លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ការប៉ុនប៉ងប្រគល់ទឹកដីអ៊ុយក្រែនទៅកាន់ព្រំដែនឆ្នាំ២០១៤ របស់ខ្លួននោះគឺ ជារឿងដែលមិនអាចទៅរួចឬមិនប្រាកដប្រជាឡើយហើយថា ទាហានអាមេរិកនឹងមិនពាក់ព័ន្ធនឹងការរក្សាការតាំងទីលំនៅណាមួយឡើយ។
រដ្ឋាភិបាលក្រុងគៀវបានទទូចម្តងហើយម្តងទៀតថាការចូលជាសមាជិកណាតូជាបញ្ហាសន្តិសុខសំខាន់សម្រាប់ប្រទេសដែលក្នងនោះលោក Zelenskyដែលជាមេដឹកនាំអ៊ុយក្រែនក៏ធ្លាប់ បានអះអាងដែរថា វាជាលក្ខខណ្ឌចាំបាច់សម្រាប់ការបន្តការចរចាជាមួយទីក្រុងមូស្គូ។
ទោះជាយ៉ាងណាក៏ដោយ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនដែលផ្តល់ពេលវេលាសម្រាប់ការទទួលយកអ៊ុយក្រែនទេ ហើយមន្ត្រីជាច្រើននាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មិនមានលទ្ធភាពនៃសមាជិកភាពទេ ខណៈដែលជម្លោះកំពុងបន្តនោះដែរ។
ថ្លែងនៅមុនកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនដឹកនាំដោយសហរដ្ឋអាមេរិកនៅទីក្រុងប្រ៊ូសែល លោក Hegseth បានច្រានចោលលទ្ធភាពដែលអ៊ុយក្រែនចូលរួមក្នុងប្លុកនេះ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកមិនជឿថាសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនគឺជាលទ្ធផលជាក់ស្តែងនៃដំណោះស្រាយដែលបានចរចានោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
