ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស២នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ដៃ និងបាក់ជើង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសទាំង២ មានឈ្មោះ
១-យឺន កូ អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(របួសបាក់ដៃនិងបាក់ជើង)
២-ព្រាប ឡឹកពិសាល អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិព្រៃធំ ឃុំថ្មោងខាងត្បូង ស្រុកកំចាយមាស ខេត្តព្រៃវែង។
បុរសរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព និងដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនអ្នកឧកញ៉ា យកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕










