បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទបាននិយាយ នៅក្នុងសន្និសីទមួយដែលមានការចូលរួម ដោយមេដឹកនាំអាជីវកម្មរួមទាំងសហស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ខណៈដែលទីក្រុងប៉េកាំងកំពុងរកមធ្យោបាយ ដោះស្រាយពីកំណើនសេដ្ឋកិច្ចយឺត និងភាពតានតឹងដែលកំពុងកើនឡើង ជាមួយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកដឹកនាំធុរកិច្ចឯកជនផ្សេងទៀតដែល បានចូលរួមក្នុងសន្និសីទនេះរួមមានស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei, Lei Jun របស់ Xiaomi, Wang Chuanfu របស់ BYD, Wang Xingxing របស់ Unitree និង Robin Zeng របស់ CATL , នេះបើតាមវីដេអូដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV ។
វីដេអូបានបង្ហាញថា លោក Wang Xing របស់ Meituan, លោក Leng Youbin របស់ China Feihe និង Will Semiconductor ស្ថាបនិក Yu Renrong ក៏បានចូលរួមផងដែរ។
Pony Ma របស់ Tencent ក៏នៅទីនោះដែរ ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា ដោយបដិសេធមិនបញ្ចេញឈ្មោះ ដោយសារព័ត៌មានលម្អិតនៃកិច្ចប្រជុំ គឺមិនបង្ហាញជាសាធារណៈនោះទេ។ Tencent មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ ចិន ស៊ិនហួ បានឲ្យដឹងថា លោក ស៊ី បានថ្លែងសុន្ទរកថាបន្ទាប់ពីស្តាប់តំណាងក្រុមហ៊ុនឯកជន។ របាយការណ៍មិនបានផ្តល់ព័ត៌មានលម្អិត ណាមួយអំពីសន្និសីទដែលបានប្រារព្ធធ្វើនៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងទេ។
សារព័ត៌មាន រ៉យទ័រ បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពថា លោក ស៊ី ជិនពីង គ្រោងនឹងធ្វើជាប្រធានសន្និសីទមួយ ដើម្បីបង្កើនមនោសញ្ចេតនាវិស័យឯកជន នៅថ្ងៃចន្ទដែលនឹងមានការចូលរួមដោយមេដឹកនាំ អាជីវកម្មរបស់ប្រទេសរួមទាំង Jack Ma របស់ Alibaba ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
