ព័ត៌មានអន្តរជាតិ

សមាជិកសភាបក្ស ប្រជាធិតេយ្យ ជំរុញឲ្យរដ្ឋបាល លោកត្រាំ ឈានដ់កិច្ចព្រមព្រៀង ចែករំលែកចំណាយ យោធាជាមួយកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ សមាជិកសភាជាន់ខ្ពស់ បក្សប្រជាធិបតេយ្យ បានទទូចដល់រដ្ឋាភិបាលអាមេរិក ឱ្យឈានដល់កិច្ចព្រមព្រៀង ចែកថ្លៃដើមជាមួយ កូរ៉េខាងត្បួង ស្តីពីការដាក់កងទ័ព អាមេរិកនៅលើឧបទ្វីបនេះ ។

នៅក្នុងលិខិតមួយ ទៅកាន់រដ្ឋមន្រ្តីក្រសួង ការបរទេសលោក Mike Pompeo និងរដ្ឋមន្រ្តីក្រសួង ការពារជាតិ Mark Esper, សមាជិកបក្សប្រជាធិបតេយ្យ បានលើកឡើងថា ពួកគេមានការព្រួយបារម្ភអំពីភាព ជាប់គាំងនៅក្នុងការចរចា សម្រាប់កិច្ចព្រមព្រៀង វិធានការពិសេសថ្មី SMA។

ពួកគេបានលើកឡើងថា សេតវិមានហាក់ដូចជាបានបដិសេធ ការផ្តល់ជូនដ៏សំខាន់មួយ ពីប្រទេសកូរ៉េខាងត្បូង ហើយបានសម្តែងការខកចិត្ត ដែលរដ្ឋបាលមិន បានបញ្ចប់ការចរចាជាង ៤ខែបន្ទាប់ពី SMA មុនផុតកំណត់ ៕ដោយ ឈូក បូរ៉ា

To Top