ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង បញ្ជាក់ថា រុស្ស៊ីនៅតែបើកចំហ ចំពោះកិច្ចចរចាសន្តិភាពស្តីពីអ៊ុយក្រែន

Xinhua

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នៅតែបើកចំហចំពោះការចរចា ដើម្បីដោះស្រាយជម្លោះក្នុងប្រទេស អ៊ុយក្រែន នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Peskov បានលើកឡើងនៅពេលនិយាយអំពី ការរំពឹងទុកសម្រាប់ការដោះស្រាយ ដោយសន្តិវិធីលើជម្លោះរុស្ស៊ី និងអ៊ុយក្រែនថា “យើងរក្សាការបើកចំហរបស់យើង” ដោយបន្ថែមថាប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន គឺស្របនឹងវិធីសាស្រ្តរបស់លោក”។

លោក Peskov បានលើកឡើងថា លោក ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមលើលទ្ធភាព នៃការចរចាលើអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទរបស់ មេដឹកនាំទាំងពីរកាលពីដើមខែនេះ។

គួរបញ្ជាក់ថា គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នា កាលពីថ្ងៃអង្គារនៅទីក្រុងរីយ៉ាដ រដ្ឋធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយយល់ព្រមធ្វើការដើម្បីបញ្ចប់ជម្លោះ និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top