ព័ត៌មានអន្តរជាតិ

អ៊ីតាលី មានអ្នកស្លាប់​ ដោយវីរុសកូរ៉ូណា កើនឡើងដល់ជាង ២២.០០០នាក់ ខណៈអ្នកឆ្លង សរុបមាន១៦៨.៩៤១នាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជន ស៊ីវិលអ៊ីតាលី បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ អំពីទិន្នន័យចុងក្រោយថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់២២.១៧០នាក់ ហើយសរុបមានរហូតដល់១៦៨.៩៤១នាក់ ក្នុងនោះមានអ្នកឆ្លង អ្នកជាសះស្បើយ និងអ្នកស្លាប់ផងដែរ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លើកញ្ចក់ទូរទស្សន៍ លោក Angelo Borrelli ប្រធាននាយកដ្ឋាន ការពារជនស៊ីវិល បានបញ្ជាក់ថា មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន១.១៨៩នាក់ ធៀបនឹងថ្ងៃពុធ ដែលនាំឲ្យតួលេខសរុបនៅ ទូទាំងប្រទេសមានចំនួន១០៦.៦០៧នាក់ ។

ចំនួននៃអ្នកស្លាប់គិតតែថ្ងៃព្រហ្បតិ៍ មានចំនួន៥២៥នាក់ ដែលនាំឲ្យអ្នកស្លាប់សរុប ២២.១៧០នាក់ គិតចាប់តាំងពី មានករណីផ្ទុះជំងឺតាំង ពីថ្ងៃទី២១ ខែកុម្ភៈ នៅភាគខាងជើងនៃប្រទេសអ៊ីតាលី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top