ព័ត៌មានអន្តរជាតិ

លោក Trump បើកចំហក្នុងការធ្វើដំណើរ បំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងការបើកចំហចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដោយរំពឹងលើវឌ្ឍនភាពក្នុងការចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។

ប្រភពដដែលបានឲ្យដឹងទៀតដែរថាលោក Trump បាន​ថ្លែង​ដូច្នេះ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​រួម​ជាមួយ​ប្រធានាធិបតី​បារាំង Emmanuel Macron ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ។

នៅពេលអ្នកសារព័ត៌មានសួរអំពីផែនការរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូ លោក Trump បានឆ្លើយតបថា ៖ប្រសិនបើអ្វីៗទាំងអស់ត្រូវបានដោះស្រាយ ដែលខ្ញុំគិតថាវានឹងប្រាកដ ខ្ញុំនឹងទៅទីនោះ ហើយគាត់ក៏នឹងមកទីនេះផងដែរ។

ការលើកឡើងរបស់លោក Trump គឺបានសំដៅទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលក៏នឹងអាចធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិកវិញផងដែរ។

ឆ្លើយតបទៅនឹងសំណួរមួយទៀតអំពីការចូលរួមក្នុងការប្រារព្ធទិវាជ័យជំនះរបស់រុស្ស៊ីនៅថ្ងៃទី៩ខែឧសភា លោក Trump បានកត់សម្គាល់ថាកាលបរិច្ឆេទគឺវាឆាប់ពេកហើយប៉ុន្តែដំណើរទស្សនកិច្ចនឹងកើតឡើង នៅពេលសមស្របហើយ ប្រធានាធិបតី​អាមេរិក​បាន​បន្ថែម​ថា លោក​រំពឹង​ថា​ជម្លោះ​អ៊ុយក្រែន​នឹង​បញ្ចប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top