ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានប្រកាសថា ដរាបណាការធ្វើតេស្ត នៅតែមានវិជ្ជមានកូវីដ១៩ សម្ដេចនឹងមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ ។
នៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវរូបថត ជាច្រើនសន្លឹក ក្នុងសកម្មភាពវាយកូនគោល និងបានលើកឡើងថា អ្នកជម្ងឺកូវីដវាយកូនគោល! មានអ្នកបន់ឲ្យសម្ដេច ឆាប់ជាដែលមានចំនួន ច្រើនលើសលប់ និងមានអ្នកបន់ ឲ្យសម្ដេចឆាប់ស្លាប់ ដែលមានចំនួនតិចតួចដែល សុទ្ធសឹងតែពួកជ្រុលនិយម ។

សម្ដេចបន្ថែមថា ព្រឹកនេះសម្ដេចប្រើពេលជាង៣ម៉ោង វាយកូនគោល កម្លាំងប្រៀបដូចយុវជន អាយុជាង៣០ឆ្នាំ ពេលវាយdriver ចេញ។ គ្មានក្អកគ្មានហៀរសំបោរ ។ ទាំងគ្រូពេទ្យនិងបងប្អូនផ្សេងទៀត បានលើកទឹកចិត្ត ឲ្យសម្ដេចហាត់ប្រាណ ទើបឆាប់ជាសះស្បើយ។
សម្ដេចយកការវាយកូនគោល ដែលជាកីឡាដែលសម្ដេចចូលចិត្ត ដើម្បីហាត់ប្រាណ តែសម្ដេចនៅតែប្រុងប្រយត្ឋ័ មិនឲ្យជម្ងឺឆ្លងទៅ អ្នកផ្សេងទៀតពិសេសកូនៗដែលបំរើ ការងារនៅតារាងកូនគោល។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ដរាបណាការធ្វើតេស្ត នៅតែមានវិជ្ជមានកូវីដ.19ខ្ញុំតែមិនចូលរួមប្រជុំឬ ទទួលភ្ញៀវនោះទេ»។
សម្ដេចសង្ឃឹមថា នឹងបានចូលរួម អាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញា លី ហួរ នៅថ្ងៃ ៧មិនា២០២៥ខាងមុខ៕

