ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បាននាំយកថវិកាចំនួន ២៣១.៥៣៥.៥០០រៀល ដែលជាថវិកាវិភាគទាន របស់នាយនាវី នាយនាវីរង និងពលនាវិក ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩(Covid-19) នៅទីស្តីការក្រសួងសុខាភិបាល។
ថវិកាទាំងនេះ គឺបានមកពីការ ស្ម័គ្រចិត្តរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។