នៅថ្ងៃទី២៧ ខែកុម្ភៈ ពិធីចាប់ដំណើរការព្រឹតិ្តការណ៍ប្រកួតបច្ចេកវិទ្យាមនុស្សយន្តពិភពលោក និងការប្រកួតរត់ប្រណាំងសុខនយន្តលើកដំបូងរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន( CMG ) បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។
លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, លោក Guo Lei សមាជិកបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងលោក Chen Xuedong សមាជិកបណ្ឌិត្យសភាវិស្វកម្មចិនជាដើមបានរួមគ្នាប្រកាសបើកព្រឹត្តិការណ៍នេះ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ប្រទេសចិនបានក្លាយជាប្រទេសធំបំផុតក្នុងវិស័យផលិត និងប្រើប្រាស់មនុស្សយន្តលើពិភពលោក។ តាមរយៈ CMG ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយលំដាប់ពិភពលោក ព្រឹត្តិការណ៍នេះនឹងបង្ហាញដោយគ្រប់ជ្រុងជ្រោយពីសមិទ្ធផលផលិតមនុស្សយន្តប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឱ្យកម្លាំងបច្ចេកវិទ្យា និងបេតិកភណ្ឌវប្បធម៌រួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។
ព្រឹត្តិការណ៍ប្រកួតបច្ចេកវិទ្យាមនុស្សយន្តពិភពលោករបស់ CMG គឺជាសកម្មភាពពាក់ព័ន្ធនឹងការច្នៃប្រឌិតតាមបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ព្រឹតិ្តការណ៍នេះនឹងប្រមូលផ្តុំក្រុមអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍មនុស្សយន្តកំពូលៗរបស់ពិភពលោក ដើម្បីបង្ហាញជូននូវការប្រកួតប្រជែងខាងបច្ចេកវិទ្យាលំដាប់កំពូលលើពិភពលោកជូនដល់ទស្សនិកជន និងបង្ហាញជូនដោយគ្រប់ជ្រុងជ្រោយពីសមត្ថភាពជាក់ស្តែងខាងបច្ចេកវិទ្យា និងសក្តានុពលនៃការប្រើប្រាស់មនុស្សយន្តក្នុងវិស័យនានា៕
