សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើការសាកល្បងមីស៊ីល នាំផ្លូវយុទ្ធសាស្ត្រនៅដើមសប្តាហ៍នេះ ដែលត្រូវបានត្រួតពិនិត្យដោយមេដឹកនាំលោក គីម ជុងអ៊ុន ដើម្បីបង្ហាញពី “ភាពជឿជាក់នៃការទប់ស្កាត់នុយក្លេអ៊ែររបស់រដ្ឋ” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន កណ្តាលរបស់កូរ៉េ។
KCNA បានឲ្យដឹងថា ការធ្វើតេស្តដែលបានធ្វើឡើងនៅសមុទ្រលឿង ពីឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ នៅព្រឹកថ្ងៃពុធនេះ ក៏មានបំណង “ជូនដំណឹងដល់សត្រូវដែលកំពុង បំពានយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសន្តិសុខ” អំពី “សមត្ថភាពវាយប្រហាររបស់ទីក្រុងព្យុងយ៉ាង ក្នុងគ្រប់លំហ” និង “មធ្យោបាយប្រតិបត្តិការនុយក្លេអ៊ែរផ្សេងៗ” ។
យ៉ាងហោចណាស់ មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រចំនួនពីរគ្រាប់ បានវាយប្រហារគោលដៅរបស់ពួកគេយ៉ាងជាក់លាក់ បន្ទាប់ពីបានហោះបានចម្ងាយ ១,៥៨៧គីឡូម៉ែត្រ អស់រយៈពេលជាងពីរម៉ោង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន។
លោក គីម ជុងអ៊ុម បានសម្តែងការពេញចិត្ត ចំពោះលទ្ធផលនៃការសាកល្បងនេះ ហើយបានសង្កត់ធ្ងន់ថា វាគឺជាកាតព្វកិច្ចរបស់កងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បី “ការពារអចិន្ត្រៃយ៍អធិបតេយ្យភាព និងសន្តិសុខជាតិ ជាមួយនឹងខែលនុយក្លេអ៊ែរ ដែលអាចទុកចិត្តបាន ដោយទទួលបាននូវការត្រៀមខ្លួនប្រយុទ្ធឱ្យបាន ហ្មត់ចត់បន្ថែមទៀតនៃកម្លាំងនុយក្លេអ៊ែរ និងការត្រៀមខ្លួនពេញលេញ សម្រាប់ការប្រើប្រាស់” ។
កាលពីថ្ងៃពុធ គឺជាខួបប្រាំមួយឆ្នាំចាប់តាំងពី ការដួលរលំនៃកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងហាណូយរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។
លោក ត្រាំ ដែលបានត្រឡប់ទៅសេតវិមានវិញកាលពីខែមករា បាននិយាយថា លោកមានបំណងចង់ភ្ជាប់ពាក្យជាមួយលោក គីម ឡើងវិញ ដោយបង្ហាញពីបំណងចង់ធ្វើឱ្យ ទំនាក់ទំនងការទូតឡើងវិញជាមួយកូរ៉េខាងជើង៕
ប្រែសម្រួល ឈូក បូរ៉ា
