ព័ត៌មានអន្តរជាតិ

រុស្សីស្នើសុំឲ្យមានការបើកដំណើរការហោះហើរ ដោយផ្ទាល់ឡើងវិញទៅកាន់សហរដ្ឋអាមេរិក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងមូស្គូបានស្នើសុំការស្ដារឡើងវិញ នូវការធ្វើដំណើរតាមផ្លូវអាកាសដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើងវិញ។

ការលើកឡើងនេះបានធ្វើឡើងដោយភាគីរុស្សីដោយផ្ទាល់និង ដែលវាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចចរចាថ្មីនៅទីក្រុងអង់ការ៉ាប្រទេសតួគី។

សហរដ្ឋអាមេរិកបានផ្អាកជើងហោះហើរ និងបិទដែនអាកាសរបស់ខ្លួនទៅកាន់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីក្នុងឆ្នាំ២០២២ រួមជាមួយនឹងប្រទេសលោកខាងលិចផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជម្លោះអ៊ុយក្រែនហើយ ចាប់តាំងពីពេលនោះមក អ្នកធ្វើដំណើរបានពឹងផ្អែកលើការភ្ជាប់ជើងហោះហើរតាមរយៈមជ្ឈមណ្ឌលនានាដូចជា Istanbul និង Dubai ផងដែរ។

ជាការឆ្លើយតប ទីក្រុងមូស្គូបានហាមប្រាមការហោះហើរពីប្រទេសចំនួន៣៦ រួមទាំងប្រទេសជាសមាជិកសហភាពអឺរ៉ុប និងកាណាដាផងដែរ។

ការសម្រេចចិត្តនេះបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចផ្លាស់ប្តូរជើងហោះហើរឡើងវិញ ដែលនាំឱ្យការប្រើប្រាស់ប្រេងកាន់តែខ្ពស់ និងថ្លៃដើមកើនឡើងរហូតមកដែរ។

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបមួយចំនួនបានរិះគន់ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើទីក្រុងមូស្គូ ដោយលើកឡើងពីការប្រកួតប្រជែង អយុត្តិធម៌ ពីក្រុមហ៊ុនអាកាសចរណ៍ចិន ដែលបន្តឆ្លងកាត់ដែនអាកាសរុស្ស៊ីដោយសេរី៕

ប្រែសម្រួល៖ ស៊ុនលី

To Top