បរទេស៖ យោងតាមការចេញផ្សាយ RT អតីតឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បានអំពាវនាវឱ្យទីក្រុង Ottawa ងាកទៅរកមហាអំណាចនុយក្លេអ៊ែរអ៊ឺរ៉ុប សម្រាប់ការរារាំងប្រឆាំងនឹងសហរដ្ឋអាមេរិក ឃោឃៅណាមួយកើតឡើង ។
លោកស្រី Freeland បានធ្វើសំណើនេះកាលពីថ្ងៃពុធ ក្នុងអំឡុងពេលជជែកដេញដោលសម្រាប់ការដឹកនាំ នៃគណបក្សសេរីរបស់ប្រទេសកាណាដា។
អតីតអ្នកឆ្លើយឆ្លងព័ត៌មាន FT Moscow ដែលកំពុងស្វែងរកស្នងតំណែងលោក Justin Trudeau បន្ទាប់ពីការធ្លាក់ចុះនៃប្រជាប្រិយភាពនៃការបោះឆ្នោតនាពេលថ្មីៗនេះរបស់គណបក្សនោះ បានបង្ហាញពីការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលក្នុងនោះគាត់បានចោទសួរពីភាពជារដ្ឋរបស់ប្រទេសកាណាដាថាជាការគំរាមកំហែងសន្តិសុខជាតិ។
លោកស្រីបាននិយាយថា៖ អ្វីដែលខុសប្លែកពីប្រធានាធិបតី Trump ដែលមិនមានការដោះលែង និងផ្តល់អំណាចនេះ គឺគាត់កំពុងគំរាមកំហែងយ៉ាងច្បាស់លាស់នូវអធិបតេយ្យភាពរបស់យើង ហើយយើងត្រូវតែឆ្លើយតបចំពោះបញ្ហានេះ។
លោកស្រីបានបញ្ជាក់ទៀតថា់អាមេរិកកំពុងក្លាយជាអ្នកឈ្លានពាន ហើយដូច្នេះអ្វីដែលកាណាដាត្រូវធ្វើគឺធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់យើង ដែលជាសម្ព័ន្ធមិត្តយោធារបស់យើង។
គួរឲ្យដឹងដែរថាលោកស្រី Freeland ដែលមានជីតារបស់គាត់គឺលោក Michael Chomiak ជានិពន្ធនាយកជនជាតិអ៊ុយក្រែន នៃកាសែតដែលគ្រប់គ្រងដោយណាស៊ីក្នុងកំឡុងសង្គ្រាមលោកលើកទី២ គឺជាអ្នកគាំទ្រសំលេងរបស់អ៊ុយក្រែន ហើយធ្លាប់ត្រូវបានផ្តល់យោបល់ឱ្យធ្វើជាប្រធានអង្គការណាតូ៕
ប្រែសម្រួល៖ ស៊ុនលី
