ព័ត៌មានអន្តរជាតិ

លោក Orban ៖ សមាជិកភាពអឺរ៉ុបដោយប្រទេសអ៊ុយក្រែន គឺជារឿងដែលមិនអាចគិតថាទៅរួចនោះទេ

RTNews

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ការទទួលយកអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុបនឹងជាទង្វើ មិនអាចនឹកស្មានដល់ថានឹងទៅរួចនោះទេដោយបន្ថែមថា ការចូលទៅកាន់ប្លុកដោយទីក្រុងគៀវ អាចមានផលវិបាកសេដ្ឋកិច្ច និងសន្តិសុខយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសហុងគ្រី។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth នៅថ្ងៃសុក្រ លោក Orban បាននិយាយថា ខណៈពេលដែលលោកនឹងមិនច្រានចោលការចូលរួមក្នុងប្លុកអ៊ុយក្រែនជាគោលការណ៍ ការធ្វើដូច្នេះក្នុងកាលៈទេសៈបច្ចុប្បន្ននឹងស្ទើរតែមិនអាចទៅរួចទេហើយ គាត់បាននិយាយទៀតថា វាគឺជារឿងមួយដែលខ្ញុំអាចនិយាយបានច្បាស់នៅទីនេះ និងឥឡូវនេះ នេះគឺមិនអាចគិតបានទៅរួចនោះជាដាច់ខាត ។

មេដឹកនាំហុងគ្រីរូបនេះបានលើកឡើងទៀតថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុបនឹងបំផ្លាញពួកយើង ដោយបន្ថែមថា ដំបូង វានឹងបំផ្លាញកសិករហុងគ្រី និងកសិកម្មហុងហើយទីពីរ វា​នឹង​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​ហុងគ្រី​ទាំងមូល​ជា​បន្តបន្ទាប់។

គួរឲ្យដឹងដែរថាលើសពីការបារម្ភខាងសេដ្ឋកិច្ច លោក Orban ក៏បានអះអាងដែរថា ការចូលជាសមាជិករបស់អ៊ុយក្រែននឹងនាំឱ្យមានការហូរចូល នៃឧក្រិដ្ឋកម្មចូលទៅក្នុងប្រទេសហុងគ្រី។

លោកបានថ្លែងបែបនេះថា៖ ខ្ញុំក៏មិនបានឃើញច្បាស់ពីរបៀបដែលយើងនឹងទប់ស្កាត់ឧក្រិដ្ឋកម្មដែលជៀសមិនរួចនឹងជន់លិចចូលប្រទេសហុងគ្រីជាមួយលទ្ធផលនេះទេ។ ខ្ញុំ​មិន​អាច​គិត​ដល់​អំណះអំណាង​ណាមួយដែលងាច​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការ​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែន​តាម​ទស្សនៈ​របស់​ហុងគ្រី​ទេ៕

ប្រែសម្រួល៖ ស៊ុនលី

To Top