ព័ត៌មានអន្តរជាតិ

តើប្រធានាធិបតីអ៊ុយក្រែន ពិតជាបានជេរ អនុប្រធានាធិបតី អាមេរិក J.D. Vance ជាភាសារុស្ស៊ី នៅក្នុងសេតវិមាន មែនដែរទេ?

RT News

បរទេស ៖ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមជាច្រើនបានអះអាងថា មេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី ត្រូវបានគេលឺថា បានជេរជាភាសារុស្សី អំឡុងពេលមានការជជែកវែកញែក ដ៏ក្តៅគគុក ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី J.D. Vance នៅក្នុងការិយាល័យ Oval នៅសេតវិមាន។

យោងតាមសារព័ត៌មាន RT បានផ្សាយថា ដំណើរទស្សនកិច្ច របស់លោក ហ្សេលេនស្គី ទៅកាន់សេតវិមាន កាលពីថ្ងៃសុក្រត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយ លោក ត្រាំ និង លោក Vance បានក្លាយជាការប្រកួតស្រែក នៅមុខប្រព័ន្ធផ្សព្វផ្សាយ ។ លោក ត្រាំ និង លោក Vance បានចោទមេដឹកនាំអ៊ុយក្រែនថា “លេងល្បែងជាមួយសង្គ្រាមលោកលើកទី 3” ដោយសារតែការស្ទាក់ស្ទើរ របស់លោកក្នុងការចរចា សន្តិភាពជាមួយរុស្ស៊ី និងការមិនគោរព និងមិនដឹងគុណ ចំពោះជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលផ្តល់ដល់ទីក្រុងគៀវ ដោយទីក្រុងវ៉ាស៊ីនតោន ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាដ៏តឹងតែងនេះ លោក Vance បានលើកឡើង ពីបញ្ហាប្រឈមរបស់អ៊ុយក្រែន ក្នុងការបញ្ចូលទាហានបន្ថែម ហើយបានលើកឡើងថា អ៊ុយក្រែនគួរតែ “អរគុណ” ត្រាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះ រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

ជាការឆ្លើយតប លោក ហ្សេលេនស្គី បានចោទសួរថា តើលោកអនុប្រធានាធិបតី អាចដឹងអំពីបញ្ហារបស់ អ៊ុយក្រែនដោយរបៀបណា បើមិនបានទៅទស្សនកិច្ចប្រទេសអ៊ុយក្រែនផងនោះ ។ លោក Vance បានឆ្លើយតបថា មេដឹកនាំបរទេស ដែលមកទស្សនាទីក្រុងគៀវ ត្រូវទទួលរង “ដំណើរបែបឃោសនា” ដែលរៀបចំដោយរដ្ឋាភិបាល ។

វីដេអូពីការប្រជុំបង្ហាញ លោក ហ្សេលេនស្គី នៅពេលមួយសម្លឹងមើលទៅឆ្ងាយ ក្នុងអំឡុងពេលសុន្ទរកថារបស់ Vance និងនិយាយពាក្យពីរបីទៅខ្លួន គាត់ដោយមីក្រូហ្វូន របស់គាត់នៅតែបើក ។

ទោះបីជាពាក្យរបស់គាត់ មិនត្រូវបានគេស្តាប់យ៉ាងច្បាស់ ក៏ដោយក៏គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ី និងលោកខាងលិច ជាច្រើនបានឱ្យដឹងថា លោក ហ្សេលេនស្គី និយាយថា “suka, blyad” ,ឃ្លាជាភាសារុស្សីដ៏អសុរោះនេះ ដែលពេញនិយមទូទាំងពិភពលោកថា ជា ‘cyka blyat’ ដោយអ្នកលេងហ្គេម និងអ្នកប្រើប្រាស់អ៊ីនធឺណិត អាចត្រូវបានបកប្រែជា ‘btch whore’ ឬ ‘btch, f**king hell’ ឬ ក៏ អារន្ទះបាញ់! ៕

To Top