បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសក្នុងប្លុកអឺរ៉ុបមួយចំនួននឹងបន្តអូសបន្លាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែយូរបន្ថែមទៀតជាមួយនឹងបំណងចង់ធ្វើឱ្យទីក្រុងមូស្គូអាចចុះខ្សោយបាន។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានចោទប្រកាន់ដោយសង្កត់ធ្ងន់ថាដោយឡែកគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោននេះ គឺពេលនេះគឺធ្វើយ៉ាងណាដើម្បីអាចបញ្ចប់អរិភាព។
ការអត្ថាធិប្បាយរបស់លោក Rubio បានកើតឡើងបន្ទាប់ពីជំនួបដ៏ក្តៅគគុករវាងប្រធានាធិបតី Donald Trump និងលោក Vladimir Zelensky កាលពីថ្ងៃសុក្រ ដែលបង្កឱ្យមានការចោទប្រកាន់ពីមន្ត្រីអាមេរិកថា មេដឹកនាំអ៊ុយក្រែនបានបង្ហាញពីការមិនគោរពនិងការដឹងគុណចំពោះសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃសុក្រ លោក Rubio បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន ដោយបន្ថែមថាប្រសិនបើមានឱកាសសូម្បីតែ១ភាគរយ នៃការកើតឡើងនោះវា ចាំបាច់ត្រូវស្វែងរកឲ្យបានដែរ។
លោកបានលើកឡើងពីរដ្ឋមន្ត្រីការបរទេសអឺរ៉ុបដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ផែនការរបស់សហភាពអឺរ៉ុបគឺអនុញ្ញាតឱ្យសង្គ្រាមអាចបន្តរយៈពេលមួយឆ្នាំទៀត ហើយនៅពេលនោះរុស្ស៊ីនឹងមានអារម្មណ៍ទន់ខ្សោយខ្លាំងដែលពួកគេអាចនឹងធ្វើការបង្កើតសន្តិភាពបានងាយស្រួល។
យ៉ាងណាក្តីលោក Rubio បានរិះគន់វិធីសាស្រ្តនេះដោយនិយាយថា ៖ វាគឺជាឆ្នាំនៃការសម្លាប់មួយផ្សេងទៀត ឆ្នាំនៃការស្លាប់មួយផ្សេងទៀត ឆ្នាំនៃការបំផ្លិចបំផ្លាញ ហើយដោយវិធីនេះ មិនមែនជាផែនការជាក់ស្តែងនៅក្នុងទស្សនៈរបស់ខ្ញុំនោះទេ៕
ប្រែសម្រួល៖ ស៊ុនលី
