ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារបាញ់ថ្នាំសម្លាប់មូស ក្នុងបរិវេណទីបញ្ជាការ និងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូស ក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងកន្លែងដែលមានហានីភ័យខ្ពស់ នៅតាមភូមិសាស្ត្រមួយចំនួន​ ក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ការបាញ់ថ្នាំសម្លាប់មូសនាពេលនេះ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ និងការពារការកើតមានករណីជំងឺគ្រុនឈាម ដើម្បីឆ្លើយតបតាមការណែនាំ របស់ក្រសួងសុខាភិបាលផងដែរ៕

To Top