ព័ត៌មានជាតិ

អាវុធហត្ថភ្នំពេញ បើកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ពឈរផែន​ ត្រៀមចូលរួមសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន បានអញ្ជើញបើកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ឈរផែនត្រៀមចូលរួម ពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលហ្វឹកហ្វឺន​ កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ។

កម្មវិធីខាងលើនេះ មានការចូលរួមពី លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង និងជំនួយការ នៃការិយាល័យហ្វឹកហ្វឺន ព្រមទាំងសិក្ខាកាម សរុបចំនួន ១១៦នាក់៕

To Top