ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី2) ការងារជីកស្រះ និងយកដីចាក់លើកធ្វើជាទំនប់ តាមព្រំដី នៅអនុស្ថានីយ ព្រះវិហារ, ការងារក្រាលថ្ម នៅអនុស្ថានីយបន្ទាយមាស (GS29), ក្រាលថ្ម នៅអនុស្ថានីយស្ទឹងហាវ (GS23), និងក្រាលថ្ម នៅអនុស្ថានីយទួលក្រសាំង (GS7) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ 2020)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការងារជីកស្រះទំហំ (25 x 35 x 3.5)m និងយកដីចាក់លើកធ្វើជាទំនប់តាមព្រំដី ប្រវែង 198m នៅអនុស្ថានីយព្រះវិហារ, ការងារក្រាលថ្ម (2×3) ទំហំ 1500m² កម្រាស់ 0.1m នៅអនុស្ថានីយបន្ទាយមាស (GS29), ក្រាលថ្ម (2×3) ទំហំ 2000m² កម្រាស់ 0.15m នៅអនុស្ថានីយស្ទឹងហាវ (GS23), និងក្រាលថ្ម (2×3) ទំហំ 4455m² កម្រាស់ 0.15m នៅ អនុស្ថានីយ ទួលក្រសាំង (GS7) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ 2020) (លើកទី 2) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាព លទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 04 ខែ មីនា ឆ្នាំ 2025 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 11 ខែ មីនា ឆ្នាំ 2025 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:05 នាទី ថ្ងៃទី 11 ខែ មីនា ឆ្នាំ 2025 ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែ មួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណង ចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

To Top