ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសពន្យាពេលសម្រាកបន្ថែម ទោះបីជាពីជម្ងឺកូវីដ១៩ និងសូមការអធ្យាស្រ័យពីមិត្តភ័ក្តបរទេស ក្នុងការលុបចោលជំនួបនានា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានប្រកាសថា ទោះបីជាសម្ដេចបានជាពីជំងឺកូវីដ១៩ ហើយក្តី តែសម្ដេចនៅត្រូវការពេលសម្រាកបន្ថែម និងសូមការអធ្យាស្រ័យពីមិត្តភ័ក្តបរទេស ក្នុងការលុបចោលជំនួបនានា។

នៅលើគណនីហ្វេសប៊ុកនៅរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយមានខ្លឹមសារទាងស្រុងដូចខាងក្រោម៖

«ទោះបីខ្ញុំជាពីជម្ងឺកូវីដ១៩ ហើយក្តីតែខ្ញុំ នៅត្រូវការពេលសម្រាកបន្ថែម។ ខ្ញុំសូមអធ្យាស្រ័យពីមិត្តភក្រ័បរទេសពិសេសអគ្គរដ្ឋទូតមួយចំនួនដែលត្រូវចូលជួបខ្ញុំ តាមកម្មវិធីគ្រោងទុកតែត្រូវ បានលុបចោលវិញ។ សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយ ទៀត»៕

To Top