បរទេស៖ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការលោក Ronald Lamola បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តស្នើសុំការិយាល័យ ទំនាក់ទំនងតៃវ៉ាន់របស់ទីក្រុងតៃប៉ិ ដែលបច្ចុប្បន្នមានទីតាំងនៅទីក្រុង Pretoria ផ្លាស់ប្តូរទីតាំងទៅកាន់ទីក្រុង Johannesburg ឬទីតាំងផ្សេងទៀតនៃជម្រើសរបស់ពួកគេ នៅខាងក្រៅរដ្ឋធានីនយោបាយរបស់អាហ្វ្រិកខាងត្បូង គឺស្របតាមគោលនយោបាយចិនតែមួយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lamola បាននិយាយនៅក្នុងការឆ្លើយតបរបស់សភាថា “ប្រទេសភាគច្រើនធ្វើតាមគោលនយោបាយនេះ រួមទាំងសហរដ្ឋអាមេរិកផងដែរ” ។
អ្នកការទូតជាន់ខ្ពស់របស់អាហ្រ្វិកខាងត្បូង គឺឆ្លើយតបទៅនឹងសំណួរដែលចោទឡើង ដោយអ្នកប្រយុទ្ធសេរីភាពសេដ្ឋកិច្ច (EFFs] សមាជិកសភា Nqobile Mhlongo ។
សមាជិកសភា EFF បានសួរលោក Lamola ថា “ដោយពិចារណាថារដ្ឋាភិបាលបានកំណត់ចុងខែមីនា ឆ្នាំ ២០២៥ ជាថ្ងៃកំណត់ថ្មីសម្រាប់ការិយាល័យការទូតរបស់តៃវ៉ាន់នៅ Tshwane ដើម្បីផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ ឬខេត្តផ្សេងទៀត តើគាត់បានចាត់វិធានការអ្វីខ្លះដើម្បីពន្លឿន ដំណើរការដែលអូសបន្លាយរួចមកហើយ ហើយតើការិយាល័យការទូតតៃវ៉ាន់ នឹងផ្លាស់ប្តូរទីតាំងនៅពេលណា?
ក្នុងការឆ្លើយតបរបស់លោក Lamola បានសង្កត់ធ្ងន់ថា អាហ្រ្វិកខាងត្បូងប្រកាន់ យកគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់ កោះតៃវ៉ាន់ថាជាផ្នែកមិនអាចកាត់ផ្តាច់បាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលរត់ចេញពីរដ្ឋធានីប៉េកាំង។
លោកបានគូសបញ្ជាក់ថា មានប្រទេសតែ១២ប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលទទួលស្គាល់កោះតៃវ៉ាន់ថា ផ្តាច់ខ្លួនពីចិនដីគោក។ ទាំងនេះគឺជាប្រទេស Belize, Guatemala, Haiti, the Holy See, the Marshall Islands, Paraguay, St. Lucia, St. Kitts and Nevis, St. Vincent and the Grenadines, Eswatini និង Tuvalu៕
ប្រែសម្រួលៈ ណៃ តុលា
