ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គ៖ លោក Macron គួរតែចេញមកសូមទោសជាសាធារណៈ ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងប្រាប់អ្នកកាសែតថា ប្រធានាធិបតីបារាំងលោក Emmanuel Macron គួរតែសុំទោសចំពោះការអះអាង បំភាន់អំពីប្រភពដើមនៃជម្លោះអ៊ុយក្រែន។

ក្នុងនោះដែរជាពិសេសលោកស្រី Zakharova ក៏បានរិះគន់លោក Macron ចំពោះការចោទប្រកាន់ថារុស្ស៊ីត្រូវស្តីបន្ទោស ចំពោះការបរាជ័យនៃកិច្ចព្រមព្រៀង Minskឆ្នាំ២០១៤នោះផងដែរ ។

គួរឲ្យដឹងដែរថាកិច្ច​ព្រមព្រៀង Minsk ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥ ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ុយក្រែន និង​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង Lugansk ដែល​បច្ចុប្បន្ន​មាន​បារាំង និង​អាល្លឺម៉ង់​ជា​អ្នក​ធានា។

យ៉ាងណាក្តីទីបំផុត ពួកគេ​មិន​ត្រូវ​បាន​គេ​អនុវត្ត​ឡើយ ហើយ​ក្រោយ​មក​ក្រុង​មូស្គូ​បាន​ចោទ​ក្រុង​កៀវ និង​លោក​ខាង​លិច​ថា​ បាន​ប្រើ​វា​ដើម្បី​ពង្រឹង​យោធា​អ៊ុយក្រែន ជាជាង​ការ​ធានា​សន្តិភាព។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃពុធ លោក Macron បានស្តីបន្ទោសប្រទេសរុស្ស៊ី ពីការរំលោភលើកិច្ចព្រមព្រៀងនេះ ហើយបានលើកឡើងពួកគេថា ជាភស្តុតាងដែលថាលោកខាងលិច មិនអាចទទួលយករុស្ស៊ីតាមពាក្យរបស់ខ្លួនទៀតទេ នៅពេលនិយាយអំពីការដោះស្រាយជម្លោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top