ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមាន​ដាក់ពន្ធ​ទៅវិញទៅមក​លើ​ផលិតផល​ទឹកដោះគោ និង​ឈើ​របស់​កាណាដា

afp

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដំឡើងពន្ធទៅវិញទៅមក លើផលិតផលទឹកដោះគោ និងឈើរបស់កាណាដា លុះត្រាតែប្រទេសជិតខាងកាត់បន្ថយពន្ធ។

លោក ត្រាំ បានឲ្យដឹងនៅក្នុងអាស័យដ្ឋានការិយាល័យរាងពងក្រពើថា “កាណាដា បាននឹងកំពុងបំផ្លាញពួកយើងអស់រយៈពេលជាច្រើនឆ្នាំលើឈើ និងផលិតផលទឹកដោះគោ” ដោយបន្ថែមថាសហរដ្ឋអាមេរិក នឹងផ្គូផ្គងពន្ធគយទាំងនោះ។

លោក ត្រាំ បានលើកឡើងថា “យើងអាចធ្វើវាឱ្យបានឆាប់ដូចថ្ងៃនេះ ឬយើងនឹងរង់ចាំរហូតដល់ថ្ងៃចន្ទ ឬថ្ងៃអង្គារ យើង​នឹង​ចោទ​ដាក់ពន្ធដូច​គ្នា វា​មិន​យុត្តិធម៌​ទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃទី០១ ខែកុម្ភៈ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលដាក់ពន្ធ ២៥ភាគរយលើផលិតផលដែលនាំចូលពីម៉ិកស៊ិក និងកាណាដា ជាមួយនឹងការដំឡើងពន្ធ ១០ ភាគរយលើផលិតផលថាមពលកាណាដា។  នៅថ្ងៃទី០៣ ខែកុម្ភៈ លោក ត្រាំ បានប្រកាសពន្យារពេល ៣០ថ្ងៃក្នុងការអនុវត្តពន្ធលើប្រទេសទាំងពីរ និងការបន្តការចរចា។  យោងតាមសេចក្តីសម្រេចនេះ វិធានការពន្ធគយពាក់ព័ន្ធបានចូលជាធរមាននៅថ្ងៃទី០៤ ខែមីនា។

ត្រឹមតែពីរថ្ងៃបន្ទាប់ពីពន្ធចូលជាធរមាន លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ការផ្អាករយៈពេលមួយខែនៃពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា ក្រោមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)៕

ប្រែសម្រួល ឈូក បូរ៉ា

To Top