ព័ត៌មានជាតិ

ទស្សនៈ និងមតិ៖ ពេលឈ្លានពានទឹកដីរបស់គេ អ្នកឯងសើចសប្បាយក្អាកក្អាយ ពេលនេះគេឈ្លានពានវិញ ទើបអ្នកឯងស្គាល់ភាពឈឺចាប់

ភ្នំពេញ៖ ពេលអ្នកឯង (វៀតណាម) ឈ្លានពានយកទឹកដីរបស់គេ (ខ្មែរ) អ្នកឯងសើចសប្បាយក្អាកក្អាយ ស្របពេលដែលគេកំពុង ឈឺចាប់យ៉ាងខ្លាំងចុះពេលគេ (ចិន) ឈ្លានពានយកទឹកដីរបស់ អ្នកឯងវិញតើអ្នកឯងឈឺចាប់ឬទេ យល់អារម្មណ៍ពេលបាត់បង់ដែរឬទេ?

នៅក្នុងប្រវត្តិសាស្រ្តមនុស្សលោក អ្នកភូមិផងរបងជាមួយ ឬប្រទេសជិតខាងគ្នាមិនដែល ត្រូវគ្នាទេជាក់ស្ដែងក្នុង ប្រវត្តិសាស្រ្តប្រទេសខ្មែរ ធ្លាប់រងគ្រោះដោយសារទង្វើឈ្លានពាន យ៉ាងកម្រោលរបស់ប្រទេសសៀម និងយួនជាដើម។ ខ្មែរធ្លាប់បាត់បង់ទឹកដី ដោយសារការទន្ទ្រាន ពីសំណាក់សៀម និងយួនកាលពីអតីតកាល ជាក់ស្ដែងក្រោយសម័យអង្គរខ្មែរ បាត់បង់ទឹកដីជាបន្តបន្ទាប់ ធ្វើឲ្យទឹកដីរួមតូចម្ដងបន្តិចៗ ដោយសាររងការឈ្លានពាន ពីប្រទេសជិតខាង ។

ឥឡូវនេះចិនក្លាយជា ប្រទេសមហាអំណាច មានសេដ្ឋកិច្ចខ្លាំង កម្លាំងទ័ពមហិមា ចិនបានប្ដូរឈ្មោះកោះមួយចំនួន របស់អ្នកឯង (វៀតណាម) ដាក់ឈ្មោះជាដែនកោះរបស់ប្រទេសចិនវិញ ទើបពេលនេះអ្នកឯងស្គាល់ការឈឺចាប់ កៀងគរប្រទេសនានា ឲ្យជួយខ្លួនចុះកន្លងទៅអ្នកឯងយកដីខ្មែរ ប្ដូរឈ្មោះបណ្ដាខេត្តក្រុងនានា របស់ខ្មែរទៅជាឈ្មោះវៀតណាម ធ្វើឲ្យខ្មែរឈឺចាប់យ៉ាងខ្លាំងអ្នកឯង បានយល់អារម្មណ៍ឈឺចាប់នេះដែរឬទ?

កាលពីពេលថ្មីៗនេះតាមការ ផ្សព្វផ្សាយនានាបានឲ្យដឹងថា កោះត្រេងសា (ស្រ្ពាតលី) និងកោះហ័ងសា (ប៉ារ៉ាសែល) ត្រូវបានដាក់ទៅជាផ្នែកមួយ របស់ខេត្តហៃណាន ប្រទេសចិន។ ក្នុងនោះហ្វេសប៊ុក ក៏បានកាត់កោះទាំងពីរនេះ ចេញពីផែនទីនៃវៀតណាមជាហេតុ ធ្វើឲ្យប្រជាជនវៀតណាមមានការខឹងសម្បារ យ៉ាងខ្លាំងផងដែរ ៕

ដោយ៖ សយ សុភាព

To Top