
កំពង់ធំ-ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង សហការីនៅថ្ងៃទី១២ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចំការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានជួបផ្ទាល់ កន្លែកស្តុកទុកហាលនិងកែច្នៃរបស់សហគ្រាសក្នុងស្រុក ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចំការជាច្រើនគ្រួសារផងដែរ ។

ជាមួយគ្នានិងការអញ្ជើញជួបកសិករ សមាគមខាងលើរបស់ លោកបណ្ឌិតប្រតិភូ គឺ ដើម្បីតាមដានសភាពការណ៍ នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទី នៅក្នុងខែមីនានេះនិងសកម្មភាពទិញ របស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ ។
ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និង លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅរយ:ពេលចាប់ផ្ដើមពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមីនាឆ្នាំ២០២៥នេះ ពោល តម្លៃធ្លាក់ត្រឹម៤៦០០រៀល ក្នុងមួយគីឡូក្រាម ។

បច្ចុប្បន្ននេះ បើយោងតាមសមាគមស្វាយចន្ទីកម្ពុជាបានបញ្ហាថា គិតចាប់ត្រឹមថ្ងៃទី៧ខែមីនាដល់ថ្ងៃ១២ខែមីនាឆ្នាំ២០២៥នេះ តម្លៃគ្រប់ស្វាយចន្ទីជាមធ្យម ដែលកសិកររលក់បានក្នុងតម្លៃចន្លោះ ៥២០០រៀលទៅ ៥៣០០រៀលក្នុង១គីឡូក្រាម ហើយទៅមុខទៀត បើសិនជាទីផ្សារកើនដូចខែកុម្ភ: តម្លៃ ៦០០០រៀលនោះ កសិករនឹងទទួលបានផលចំណេញថែមទៀត។

