ព័ត៌មានអន្តរជាតិ

មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បិទបញ្ចប់ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ

មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់ដោយគាប់ប្រសើរនៅវិមានសភា ប្រជាជន ទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥ ។ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ ។

មហាសន្និបាតបានអំពាវនាវឱ្យរួមសាមគ្គីគ្នា កាន់តែជិតស្និទ្ធ ជុំវិញមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល ដើម្បីរួមចំណែកថ្មីៗកាន់តែច្រើនទៀត ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។
អង្គប្រជុំបានអនុម័ត លើសេចក្តីសម្រេចចិត្ត ស្តីពីរបាយការណ៍ ការងាររបស់គណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន សេចក្តីសម្រេចចិត្ត ស្តីពីរបាយការណ៍ការងារខាងសេចក្តីស្នើច្បាប់ និងរបាយការណ៍ស្តីពីស្ថានភាពត្រួតពិនិត្យ លើសេចក្តីស្នើច្បាប់ជាដើម។

លោកWang Huning ប្រធានសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន បានថ្លែងសុន្ទរកថា នៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំថា មហាសន្និបាតលើកនេះ បានបិទបញ្ចប់ដោយបញ្ចប់របៀបវារៈគ្រប់ផ្នែកដោយជោគជ័យ ដែលបានបង្ហាញយ៉ាងពេញលេញថា ប្រជាធិបតេយ្យប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិនពោរពេញទៅដោយកម្លាំងចលករ និងភាពរស់រវើកដ៏ខ្លាំងក្លា។

ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេស ដែលប្រចាំនៅចិន បានចូលរួមក្នុងកិច្ចប្រជុំបិទបញ្ចប់នេះ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃបើកមហាសន្និបាតកាលពីថ្ងៃទី ៤ ខែមីនាមក សមាជិកនៃសភាប្រឹក្សានយោបាយ ប្រជាជនលើសពី ២ ពាន់នាក់ដែលមកពីមជ្ឈដ្ឋានចំនួន ៣៤ វិស័យបានជួបប្រជុំពិភាក្សា យ៉ាងស៊ីជម្រៅអំពីកិច្ចការនយោបាយ ។ មហាសន្និបាតលើកនេះ ទទួលបានសេចក្តីស្នើសរុប 5890 ច្បាប់ ហើយមានសេចក្តីស្នើរចំនួន 5002 ច្បាប់ត្រូវបានយកមកពិភាក្សា ក្នុងនោះ សេចក្តីស្នើអំពីការកសាងសេដ្ឋកិច្ចមានចំនួនច្រើនបំផុត ដែលលើសពី 42%។

To Top