បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល ហៅកាត់ថា IDF បាននឹងកំពុងរៀបចំ សម្រាប់ការស្នាក់នៅ មិនកំណត់មួយ នៅភាគខាងត្បូងប្រទេស ស៊ីរី ។
ការលើកឡើងនេះ បើយោងតាមរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Katz បាននិយាយក្នុងអំឡុងដំណើរ ទស្សនកិច្ចទៅកាន់ភ្នំ Hermon ដែលឆ្លងកាត់ព្រំដែន អ៊ីស្រាអែលក្នុងតំបន់ ។

កងកម្លាំងយោធា របស់ប្រទេសនេះបានពង្រីកវត្តមានរបស់ខ្លួន នៅលើទឹកដីស៊ីរីកាលពីខែធ្នូ បន្ទាប់ពីការទម្លាក់អតីតប្រធានាធិបតី Bashar Assad ។
លោក Katz បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងយេរូសាឡឹម ខាងលិចថា កំពុងស្វែងរកការបង្កើតតំបន់សន្តិសុខមួយ នៅលើទឹកដីស៊ីរីដែលកាន់កាប់ និងនៅតំបន់ជាប់គ្នា ដើម្បីទប់ទល់ នឹងការគំរាមកំហែង ដល់សន្តិសុខជាតិរបស់ខ្លួន និងមានប្រសិទ្ធភាពរក្សាកងកម្លាំងយោធា ផ្សេងទៀតចេញពីតំបន់នោះ ។
គួរឲ្យដឹងដែរថាបើយោងតាមកាសែត Times of Israel កម្លាំងយធាអ៊ីស្រាអែល IDF បានបង្កើតមូលដ្ឋានយោធាចំនួន៩កន្លែង នៅលើទឹកដី ដែលពួកគេបានកាន់កាប់ចាប់តាំង ពីខែធ្នូ រួមទាំងពីរនៅលើភ្នំ Hermonផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
