ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បដិសេធ មិនបានផ្ញើលិខិតទៅលោក ដូណាល់ ត្រាំ ក្នុងពេលថ្មីៗនេះទេ

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបដិសេធ រាល់ការឆ្លើយឆ្លងថ្មីៗ ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ គឺមិនដល់មួយថ្ងៃផង បន្ទាប់ពីលោក ត្រាំ បានលើកឡើងថា លោកបានទទួល “ កំណត់ត្រាល្អ” ពីមេដឹកនាំលោក គីម ជុងអ៊ុន។

លោក ត្រាំ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ កាសែតប្រចាំថ្ងៃមួយ នៅថ្ងៃសៅរ៍ដោយទទូចថា ទំនាក់ទំនង របស់លោកជា មួយមេដឹកនាំកូរ៉េខាងជើង នៅតែល្អ ប៉ុន្តែកូរ៉េខាងជើង បានច្រានចោលការអះអាង របស់លោក ត្រាំ ទៅវិញ ។

ប្រធានទីភ្នាក់ងារព័ត៌មាន បរទេសបានលើកឡើងថា “លោកអាចសំដៅ ទៅលើលិខិតផ្ទាល់ខ្លួន ដែលត្រូវបានផ្លាស់ប្តូរ ក្នុងពេលកន្លងមក យើងមិនប្រាកដទេ ប៉ុន្តែមិនមានលិខិត ណាមួយត្រូវបានផ្ញើ ទៅប្រធានាធិបតីអាមេរិកថ្មីៗនេះទេ ដោយមេដឹកនាំកំពូល របស់កូរ៉េខាងជើង” ៕

ដោយ ឈូក បូរ៉ា

To Top