ប៉េកាំង៖ ធនាគារកណ្តាលចិន បានកាត់បន្ថយអត្រាការផ្តល់ប្រាក់កម្ចី គោលរបស់ខ្លួននៅថ្ងៃច័ន្ទនេះ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច និងការពារការរំខានដល់ទីផ្សារ ហិរញ្ញវត្ថុ នៅពេលមានការរីករាលដាល នៃមេរោគកូវីដ-១៩។
នៅក្នុងសកម្មភាពបែបនេះ លើកដំបូងចាប់តាំងពីខែកុម្ភៈ ធនាគារប្រជាជនចិន បានឲ្យដឹងថាខ្លួនបានទម្លាក់ អត្រាការប្រាក់កម្ចី រយៈពេលមួយឆ្នាំពី ៣,០៥ ភាគរយដល់ ៣,៨៥ ភាគរយ។
មុនពេលមាន វិបត្តិសេដ្ឋកិច្ចថ្មីៗនេះ បណ្តាលមកពីការរីករាលដាលនៃវីរុសកូវីដ-១៩ និងជម្លោះពាណិជ្ជកម្ម ដែលអូសបន្លាយ ជាមួយសហរដ្ឋអាមេរិក លោកប្រធានាធិបតី ស៊ី ជីនពីង បានសង្កត់ធ្ងន់ ទៅលើការរឹតបន្តឹង រូបិយវត្ថុ ជាជាងកំណើនសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការ រីកលូតលាស់ នៃអតិផរណា ៕
ដោយ ឈូក បូរ៉ា