បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានជំរុញឱ្យ EU ក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួន នៅតាមព្រំដែនរបស់ប្រទេសជាមួយរុស្ស៊ី និងបេឡារូស ចំពេលមានការចរចា បទឈប់បាញ់អ៊ុយក្រែនដែលកំពុងបន្ត។
លោកTusk បានធ្វើសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានជួប ជាមួយប្រធានាធិបតីតួគីលោក Recep Tayyip Erdogan ក្នុងទីក្រុង Ankara ដោយជំរុញឱ្យគាត់ដើរតួយ៉ាងសំខាន់ នៅក្នុងដំណើរការសន្តិភាពដែលមានសក្តានុពល ណាមួយនាពេលខាងមុខ។
យោងតាមនាយករដ្ឋមន្ត្រីប៉ូឡូញ អ្នកទាំងពីរបានពិភាក្សាគ្នាអំពី ការពង្រឹងសមត្ថភាពយោធានៅតាមព្រំដែន របស់ប្រទេសប៉ូឡូញជាមួយតំបន់ Kaliningrad exclave របស់រុស្ស៊ី និងបេឡារូស ដែលជា ព្រំដែនរបស់ណាតូ និងសហភាពអឺរ៉ុបផងដែរ ។
នាយករដ្ឋមន្ត្រីប៉ូឡូញ បាននិយាយដូចដែលដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបែបនេះថា ខ្ញុំបានទទួលការយល់ដឹងពេញលេញពីដៃគូតួគីរបស់យើងថា ដែលមានន័យថា កាតព្វកិច្ចរបស់កងទ័ពប៉ូឡូញគឺការពារ ផ្នែកខាងកើតរបស់យើងទាំងអស់គ្នា។
លោក Tusk បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសប៉ូឡូញនឹងបណ្តាក់ទុនយ៉ាងច្រើន ក្នុងការធានាឲ្យបាននូវព្រំដែនភាគខាងកើតរបស់ខ្លួន ការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងទ្រព្យសម្បត្តិយោធាផ្សេងទៀតហើយទំនួលខុសត្រូវ ក្នុងការពង្រឹងសមត្ថភាពយោធាក្នុងតំបន់ គួរតែត្រូវបានចែករំលែកជាមួយនឹងអឺរ៉ុប EU និង NATOផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
