ព័ត៌មានអន្តរជាតិ

លោក Putin បញ្ជាក់ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់គ្នា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ក្នុងជម្លោះអ៊ុយក្រែន នេះបើយោងតាមអ្វីដែលលោកប្រធានាធិបតី Vladimir Putin បាននិយាយដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបែបនេះ ត្រូវតែនាំទៅរកសន្តិភាពយូរអង្វែង។

ទីក្រុងមូស្គូជឿជាក់ថា គំនិត នៃបទឈប់បាញ់គឺជា រឿងត្រឹមត្រូវ ហើយលោក Putin បានបញ្ជាក់ប្រាប់បែបនេះជាមួយនឹង អ្នកកាសែតក្នុងអំឡុងសន្និសីទកាសែតរួមគ្នា ជាមួយប្រធានាធិបតីបេឡារូសលោក Alexander Lukashenko នៅទីក្រុងម៉ូស្គូកាលពីថ្ងៃព្រហស្បតិ៍។

មេដឹកនាំរុស្ស៊ីបាននិយាយថា ការសន្ទនាក៏អាចទាមទារការសន្ទនាផ្ទាល់ខ្លួនជាមួយប្រធានាធិបតីអាមេរិក Donald Trump ផងដែរហើយដែលបញ្ហាមួយចំនួននៅតែត្រូវពិភាក្សា និងដោះស្រាយ មុនពេលបទឈប់បាញ់អាចឈានដល់បាននិងជាពិសេសទីក្រុងមូស្គូត្រូវការពិភាក្សាជាមួយអាមេរិកជាមុនសិន។

គួរឲ្យដឹងដែរថា ការព្រួយបារម្ភ ដែលបានរាយបញ្ជីដោយលោកPutin រួមមានប្រព័ន្ធនៃការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់ដើម្បីតាមដានរបបបទឈប់បាញ់ ក៏ដូចជាការប៉ុនប៉ងដ៏មានសក្តានុពលរបស់ទីក្រុងគៀវ ក្នុងការប្រើប្រាស់ការផ្អាកនៅក្នុងអរិភាព ដើម្បីទប់ទល់ និងពង្រឹងកងទ័ពរបស់ខ្លួននៅជួរមុខ៕

ប្រែសម្រួល៖ ស៊ុន លី

To Top