ព័ត៌មានអន្តរជាតិ

លោក Putin បញ្ជាក់ពីលក្ខខណ្ឌសំខាន់ៗ ដែលត្រូវមាននៅក្នុង បទឈប់បាញ់រយៈពេល៣០ថ្ងៃ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការគាំទ្រ ចំពោះបទឈប់បាញ់ ដែលមានសក្តានុពល រយៈពេល៣០ថ្ងៃនៅក្នុងជម្លោះអ៊ុយក្រែន ប៉ុន្តែបានលើកឡើង ពីការព្រួយបារម្ភទាក់ទង នឹងរបៀបដែលបទឈប់បាញ់នេះ ត្រូវបានអនុវត្ត។

ប្រភពដដែលបានសរសេរ ទៀតថា ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានលើកឡើងចំៗនិងថែមទាំង បានធ្វើការព្រមាន ផងដែរ ទៅលើបញ្ហាមួយចំនួន ដូចជាចន្លោះប្រហោងដែលអាចកើតមាន និងគុណវិបត្តិជាយុទ្ធសាស្ត្រ ដែលអាចកើតមាន នៅក្នុងបទឈប់បាញ់នេះ។

លោកPutinបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាន ជាមួយសមភាគីបេឡារូសលោក Alexander Lukashenko នៅទីក្រុងមូស្គូថា៖យើងក៏ចង់ បានការធានាថាក្នុងអំឡុងពេលបទ ឈប់បាញ់រយៈពេល៣០ថ្ងៃ ដែរប៉ុន្តែចាំបាច់ប្រទេសអ៊ុយក្រែន ត្រូវតែមិនធ្វើសកម្មភាពនឹងមិនបណ្តុះបណ្តាលទាហាន និងមិនទទួលបានអាវុធ ណាបន្ថែមជាដាច់ខាត ។

លោកប្រធានាធិបតី បានចង្អុលបង្ហាញថា ទាហានរុស្ស៊ីកំពុងបន្តរំកិល ទៅមុខតាមជួរមុខជិត២,០០០ គីឡូម៉ែត្រ ហើយការបញ្ឈប់សកម្មភាព យោធាអាចរំខាន ដល់ប្រតិបត្តិការ ដែលកំពុងបន្តនេះ ។

បន្ថែមពីនោះលោកប្រធានាធិបតី ក៏បានព្រមានដែរថា កងកម្លាំងអ៊ុយក្រែន អាចប្រើប្រាស់រយៈពេលឈប់បាញ់មួយ ដើម្បីប្រមូលផ្តុំឡើងវិញ ទទួលអាវុធបន្ថែម និងបណ្តុះបណ្តាលអ្នកជ្រើសរើសថ្មីៗ ៕

ប្រែសម្រួល៖ស៊ុនលី

To Top