ព័ត៌មានអន្តរជាតិ

យន្តហោះដឹក​អ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ត្រូវភ្លើងឆេះ បន្ទាប់ពីចុះចតនៅអាកាស យានដ្ឋានអន្តរជាតិ Denver

AFP

បរទេស ៖ យន្តហោះដឹក​អ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មួយគ្រឿង បានឆាបឆេះ បន្ទាប់ពីចុះចតនៅអាកាស យានដ្ឋានអន្តរជាតិ Denver កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានឧបករណ៍រអិលចុះ ដូច្នេះអ្នកដំណើរអាចជម្លៀស ចេញបានយ៉ាងឆាប់រហ័ស។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជើងហោះហើរ 1006 ដែលធ្វើដំណើរពីអាកាសយានដ្ឋាន Colorado Springs ទៅកាន់ទីក្រុង Dallas Fort Worth បានបង្វែរទៅក្រុង Denver ហើយបានចុះចតដោយសុវត្ថិភាពនៅម៉ោង ៥៖១៥នាទី ល្ងាច។ រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីនាវិកបានរាយការណ៍ ពីការរំញ័រម៉ាស៊ីនយន្តហោះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានបន្ថែមថា ខណៈពេលដែលកំពុងធ្វើដំណើរយឺតៗទៅច្រកទ្វារ ស្រាប់តែ ម៉ាស៊ីននៅលើយន្តហោះ Boeing 737-800 បានឆេះ។

រូបថត និង​វីដេអូ​ដែល​បាន​បង្ហោះ ​ដោយ​សារព័ត៌មាន​បាន​បង្ហាញ ​អ្នក​ដំណើរ​ឈរ​លើ​ស្លាប​យន្តហោះ ខណៈ​មាន​ផ្សែង​ហុយ​ជុំវិញ​យន្តហោះ។ FAA បាននិយាយថា អ្នកដំណើរបានចាក ចេញដោយប្រើស្លាយ រំអិលចុះមកក្រោម។

អាមេរិកបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរនេះបានជួបប្រទះបញ្ហាទាក់ទងនឹងម៉ាស៊ីន បន្ទាប់ពីបើកយឈតៗទៅច្រកទ្វារ។ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ​នៅ​ពេល​ដែល​យន្តហោះ​បាន​ឆេះ​នោះ​ទេ។

មន្ត្រីអាកាសចរណ៍បាននិយាយថា អ្នកដំណើរ ១៧២ នាក់ និងសមាជិកនាវិក ៦ នាក់ត្រូវបាននាំទៅកាន់ស្ថានីយ។ គ្មាន​ការ​រង​របួស​ត្រូវ​បាន​គេ​រាយការណ៍​ នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top