ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពាក្យពេញនិយម នៃមហាសន្និបាត នៃសភាទាំងពីរ របស់ចិន បង្ហាញពីភាពរស់រវើក នៃការធ្វើទំនើបកម្ម តាមបែបផែនចិន

“បញ្ញាសិប្បនិម្មិត Embodied បណ្តាញ៦G ម៉ូដែលធំ លំនៅដ្ឋានល្អ ផែនការចំណាយស្មើចំណូល(Zero-base Budgeting) ឧស្សាហកម្មអនាគត ។ល។” ក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ចិន ដែលទើបបញ្ចប់បាន លេចចេញពាក្យថ្មី និង ពាក្យពេញនិយមជាច្រើន ដែលបណ្តាល ឱ្យមានការយក ចិត្តទុកដាក់ និង ពិភាក្សាយ៉ាងផុលផុស ។ សំណើថ្មីនិងរឿងពិភាក្សាថ្មី ប្រកបដោយអារម្មណ៍យុគសម័យយ៉ាងខ្លាំងទាំងនេះ បានលាតត្រដាង នូវឡូស៊ិកស៊ី ជម្រៅ នៃការធ្វើបរិវត្តកម្មនិងអាប់ដេត នៃសេដ្ឋកិច្ចរបស់ចិន ក៏ដូចជាបង្ហាញពីភាពរស់រវើក នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។
តើប្រទេសចិន នឹង ធ្វើការអភិវឌ្ឍខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យណាខ្លះនៅឆ្នាំ២០២៥?​ នៅពីក្រោយពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះ តើជីវភាពរស់នៅ របស់ប្រជាជននឹងមានបម្រែបម្រួលយ៉ាងណា?

សូមយក “បញ្ញាសិប្បនិម្មិត Embodied ”ជាឧទាហរណ៍ ។ បញ្ញាសិប្បនិម្មិត Embodied គឺមានន័យថា ដាក់បញ្ចូលបញ្ញាសិប្បនិម្មិត ក្នុងអង្គភាពជាក់ស្តែង រូបសាស្ត្រដូចជាមនុស្សយន្តជាដើម ដែលផ្តល់សមត្ថភាពចាប់អារម្មណ៍ រៀនសូត្រនិងទាក់ទង ជាមួយបរិយាកាស ដូចមនុស្សអ៊ីចឹងដល់ពួកគេ ។

បច្ចុប្បន្ននេះ ក្នុងមហាសន្និបាត ស្តីពីការអភិវឌ្ឍនិងច្នៃប្រឌិតថ្មី នៃឧស្សាហកម្មបញ្ញាសិប្បនិម្មិតក្រុងប៉េកាំងលើកទីបី មនុស្សយន្តឈ្មោះ Tian gong ដែលនាំមកដោយមជ្ឈមណ្ឌល ច្នៃប្រឌិតថ្មីនៃការរួមគ្នាកសាងមនុស្ស យន្តបញ្ញាសិប្បនិម្មិត Embodied រវាងរដ្ឋនិងមូលដ្ឋាន បានបង្ហាញពីសមត្ថភាពដាក់ផ្លែឈើខុសៗគ្នា ក្នុងចានដែលមានពណ៌ខុសគ្នា ។ នៅក្រុមហ៊ុនស្វ័យប្រវត្តិកម្មមនុស្សយន្ត Xinsong ក្រុង Shenyang មនុស្សយន្តវៃឆ្លាត “អ្នកសរសេរអក្សរផ្ចង់”អាចវិភាគសំឡេងនិងមនោសញ្ចេតនារបស់អ្នកបញ្ជា សរសេរចេញនូវអក្សរផ្ចង់ដែលគេចង់បាន ។
ការលើកឡើង “បញ្ញាសិប្ប និម្មិត Embodied ”ជាសញ្ញាកត់សម្គាល់ថា បញ្ញាសិប្បនិម្មិតបានឈាន ចូលដំណាក់កាលថ្មី ដែលរួមបញ្ចូលភាពប្រឌិត និងការពិតជាក់ស្តែង ដើម្បីជំរុញឱ្យគ្រឿង បរិក្ខារដូចជាមនុស្សយន្តវៃឆ្លាត ជាដើមវិវឌ្ឍទៅកាន់ការសម្រេចចិត្តដោយម្ចាស់ការ ។

“កំណែទម្រង់ នៃផែនការ ចំណាយស្មើចំណូល(Zero-base Budgeting) ”ក៏ជាពាក្យពេញនិយម ដែលលេចចេញក្នុងមហាសន្និបាត នៃសភាទាំងពីរ ឆ្នាំនេះដែរ ។ កំណែទម្រង់នៃផែនការចំណាយស្មើចំណូល គឺបំបាត់ចោលរូបមន្តរៀបចំថវិកាប្រពៃណី បង្ហាញភស្តុតាងថ្មីឡើងវិញ ពីសូន្យនូវភាពចាំបាច់ ប្រសិទ្ធភាពនិងអាទិភាព នៃផែនការចំណាយទាំងអស់ ដើម្បីធ្វើឱ្យប្រសើរឡើង នូវការចាត់ចែងធនធានហិរញ្ញវត្ថុ និងលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ថវិកា ។

នៅឆ្នាំ២០២៣ តាមរយៈការ វាយតម្លៃផែនការ ចំណាយស្មើចំណូល ក្រុងសៀងហៃបានប្រើប្រាស់ប្រាក់ទុន តម្លៃ៣រយលានយាន់ប្រាក់ចិន ដែលនឹងប្រើប្រាស់សម្រាប់ពិព័រណ៍ទ្រង់ទ្រាយធំតាមផែនការពីមុន ប្ដូរទៅគម្រោង “ថែទាំមនុស្សចាស់ដោយវៃឆ្លាតក្នុងសហគមន៍” ដែលគ្របដណ្តប់សេវាកម្មតាមដានសុវត្ថិភាពក្នុងផ្ទះនិងសេវាកម្មផ្តល់គ្រឿងឧបភោគបរិភោគចំពោះមនុស្សចាស់ជរាចំនួន២សែននាក់ ពោលគឺបានឆ្លើយតបដោយចំគោលដៅ ចំពោះតម្រូវការខាងជីវភាពរស់នៅរបស់ប្រជាជន ។ ក្រុង Shenzhen បានបង្វែរទុនទៅរកឧស្សាហកម្ម បញ្ញាសិប្បនិម្មិតតាមរយៈផែនការចំណាយស្មើចំណូល ដើម្បីជំរុញឱ្យបច្ចេកទេស គន្លឹះទទួលបានការវាយទម្លុះ ។
កំណែទម្រង់នៃផែនការចំណាយស្មើ ចំណូលបានប្រើប្រាស់ប្រាក់ទុន លើកិច្ចការសំខាន់ជាបន្ទាន់ ដែលបន្ធូរបន្ថយកម្លាំងសម្ពាធហិរញ្ញវត្ថុផង ហើយក៏បង្កើនប្រសិទ្ធភាព នៃសេវាកម្មសាធារណៈផងដែរ ។
ពាក្យថ្មីក្នុងវិស័យ ឧស្សាហកម្ម ងើបឡើងថ្មី ដូចជា បញ្ញាសិប្បនិម្មិត Embodied និងប្រព័ន្ធ៦G ជាដើមត្រូវសរសេរ ក្នុងរបាយការណ៍ ការងាររដ្ឋាភិបាល ជាលើកដំបូង គឺបង្ហាញពីនិន្នាការ អភិវឌ្ឍន៍របស់ចិនដែលកម្លាំងផលិតកម្មគុណភាពថ្មីកំពុងបង្កើត ឡើងដោយល្បឿនលឿន ហើយការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី ខាងឧស្សាហកម្មបានរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័ស ។
ពីទិសដៅស្រាវជ្រាវអំពី “បញ្ញាសិប្បនិម្មិត Embodied ” តម្រិះប្រាជ្ញាអភិបាលកិច្ចនៃ“ផែនការចំណាយស្មើចំណូល” កម្លាំងរស់រវើកច្នៃប្រឌិត ថ្មីនៃ“សហគ្រាស Gazella ”ដល់ការកំណត់ទិសដៅសរុបខាងគុណតម្លៃស្តីពី “ការវិនិយោគលើមនុស្ស” ការលេចចេញពាក្យថ្មីទាំងនេះ បានធ្វើឱ្យយើងឃើញប្រទេសចិន មួយដែលតម្កល់ទុកប្រជាជនជាស្នូល ប្រទេសចិនមួយដែលពោរពេញទៅដោយកម្លាំងរស់រវើកនិងការច្នៃប្រឌិតថ្មី និងប្រទេសចិនមួយដែលខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ។ ពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះ ក៏បានបង្ហាញពីភាពរស់រវើក នៃការធ្វើទំនើបកម្ម តាមបែបផែនចិនដែលបានឆ្លុះបញ្ចាំង ពីសន្ទុះកើនឡើងនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ៕

To Top