ព័ត៌មានជាតិ

ប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន ប្តេជ្ញាចូលរួមផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ឱ្យបានទូលំទូលាយ

ភ្នំពេញ ៖ លោកសយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ប្តេជ្ញាចូលរួមផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ឱ្យបានទូលំទូឡាយ ខណៈដែលប្រទេសទាំងពីរ បានកំណត់យកឆ្នាំ២០២៥នេះ ជាឆ្នាំនៃការផ្លាស់ប្តូរភ្ញៀវទេសចរ ។

ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនលោក សយ សុភាព បានមានប្រសាសន៍ថា លោកសូមគាំទ្រចំពោះរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរ ចំពោះវិស័យទេសចរណ៍ តាមរយៈការដាក់ចេញ និងកំណត់យកឆ្នាំ២០២៥នេះ ជាឆ្នាំផ្លាស់ប្តូរទេសចរ ។

កន្លងមកនេះ លោក និងសហការី ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ ជាពិសេសសន្យាថា និងផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ប្រទេសទាំងពីរឱ្យបានច្រើន ។

ការលើកឡើងនេះ ស្របទៅនឹងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ដែលជំរុញឱ្យប្រព័ន្ធផ្សាយចូលរួមផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍កម្ពុជា ឱ្យកាន់តែសកម្មថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកកម្ពុជាកាន់តែច្រើនដូចមុនវិបត្តិកូវីដ-១៩។
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា ក្នុងខែមករាឆ្នាំ២០២៥នេះ ភ្ញៀវទេសចរចិនមានចំនួន ៦៧៩៩៨នាក់ បានមកទស្សនាប្រទេសកម្ពុជា កើនឡើង ៤៥.៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ នេះជាការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំនេះ សង្ឃឹមថាតួលេខប៉ុន្មានខែបន្ទាប់ទៀត នឹងកាន់តែល្អប្រសើរ ៕

To Top