ព័ត៌មានអន្តរជាតិ

សេចក្តីថ្លែងការណ៍រួម នៃកិច្ចជំនួប រវាងប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ នៅក្រុងប៉េកាំង

ថ្ងៃទី១៤ ខែមីនា កិច្ចជំនួបក្រុងប៉េកាំង រវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ នៅក្រុងប៉េកាំង បានបើកធ្វើដោយជោគជ័យ ។ តំណាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ បានផ្លាស់ប្តូរមតិយោបល់ ដោយស៊ីជម្រៅអំពីបញ្ហានុយក្លេអ៊ែរ និងការលុបចោលការ ដាក់ទណ្ឌកម្មជាដើម ។ ប្រទេសទាំង៣ បានបង្ហាញពីភាពចាំបាច់ នៃការបញ្ឈប់ការដាក់ទណ្ឌកម្ម ដោយឯកតោភាគីទាំងអស់ ។
ភាគីទាំង៣បាន រំលឹកឡើងវិញថា ការប្រាស្រ័យទាក់ទងផ្នែកនយោបាយ និងការទូតនិងកិច្ចសន្ទនា ដោយឈរលើមូលដ្ឋានគោរពគ្នា ទៅវិញទៅមកគឺ ជាជម្រើសតែមួយគត់ ដែលមានប្រសិទ្ធភាពនិងអាចអនុវត្តបាន ។

ភាគីទាំង៣ បានគូសបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែង ក្នុងការលុបបំបាត់ប្រភព ដែលបង្កឱ្យមានស្ថានភាពបច្ចុប្បន្ន បោះបង់ចោលគំនិត ដាក់ទណ្ឌកម្ម ដាក់សម្ពាធនិងគំរាមកំហែង ដោយកម្លាំងបាយ ។

ភាគីទាំង៣បានគូសបញ្ជាក់ ពីសារសំខាន់នៃសេចក្តីសម្រេចចិត្ត លេខ២២៣១ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌ នៃពេលវេលានៃសេចក្តីសម្រេចចិត្តនេះ ដោយអំពាវនាវ ឱ្យភាគីពាក់ព័ន្ធចៀសវាងធ្វើប្រតិបត្តិការដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ដើម្បីរួមគ្នាបង្កបរិយាកាស និង ល័ក្ខខ័ណ្ឌមានអំណោយផល សម្រាប់កិច្ចខិតខំប្រឹងប្រែងខាងការទូត។
ភាគីទាំង៣បានរំលឹកឡើងវិញ នូវសារសំខាន់ដែលគាំពារ «សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ» ដែលជាមូលដ្ឋានគ្រឹះ នៃប្រព័ន្ធមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរអន្តរជាតិ។
អ៊ីរ៉ង់និងរុស្ស៊ីបានសម្តែង ការកោតសរសើរ ចំពោះតួនាទីដែលមានលក្ខណៈស្ថាបនា របស់ប្រទេសចិននិងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចជំនួបនៅទីក្រុងប៉េកាំង ។ ភាគីទាំង៣បានឯកភាពបន្តរក្សាការ ប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការថែមទៀត៕

To Top